ព័ត៌មានជាតិ
ខេត្តជាប់ព្រំដែនចំនួន២ប្រើវ៉ាក់សាំងម៉ូឌឺណារបស់អាមេរិកចាក់ដូសទី៤ដល់មន្ត្រីរាជការជួរមុខ
ខេត្តជាប់ព្រំដែនចំនួន២ រួមមាន ខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀងបានប្រើប្រាស់វ៉ាក់សាំងម៉ូឌឺណារបស់អាមេរិកសម្រាប់ចាក់ដូសទី៤ជួនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងក្នុងខេត្ត ដើម្បីជំរុញអង់ទីគ័រក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំលែងខ្លួនថ្មីប្រភេទថ្មីអូមីក្រុង ។
ថ្លែងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជម្រុញ(ដូសទី៤) ប្រភេទMODERNA កាលពីថ្ងៃទី២១ ខែមករា លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលមានជាប់ព្រំប្រទល់ជាមួយថៃ បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំង ដូសជំរុញ (ទី៤)នេះ គឺជាចំណុចសំខាន់ និងជាការបន្ស៉ាំខ្លួន ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទថ្មីអូមីក្រុង ដែលកំពុងឆ្លងរាលដាលសព្វថ្ងៃ។ លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច បានគិតគូរខ្ពស់អំពីសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការជួរមុខ ដែលបម្រើការងារជូនដល់ប្រជាពលរដ្ឋ ពិសេស កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងមន្ត្រីសាធារណៈ ធ្វើយ៉ាងណាឱ្យយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ឱ្យបានលឿន និងឆាប់រហ័សបំផុត។
លោកអភិបាលខេត្ត បានអំពាវនាវ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ត្រូវនាំគ្នាមកទទួលវ៉ាក់សាំងដូសជម្រុញ (ទី៣ និងទី៤) ឱ្យបានគ្រប់ៗគ្នា ស្របតាមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានស្វែងរកវ៉ាក់សាំង មកចាក់ជូនបងប្អូនទូទាំងប្រទេសនាពេលនេះ។ មន្ត្រីជួរមុខ នៅខេត្តបន្ទាយមានជ័យ ដែលត្រូវមកទទួលវ៉ាក់សាំងដូសជំរុញ (ទី៤) នាថ្ងៃទី២១-២៤ ខែមករា ឆ្នាំ២០២២នេះ មានចំនួន ៦២៦៨នាក់ មកពីមន្ទីរ អង្គភាព ក្រុង/ស្រុក ឃុំសង្កាត់។
ចំណែក ខេត្តស្វាយរៀងដែលជាខេត្តនៅជាប់ព្រំដែនវៀតណាមវិញ ក៏បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ប្រភេទម៉ូឌឺណាជួនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងក្នុងខេត្តចាប់ពីថ្ងៃទី២០ខែមករា ឆ្នាំ២០២២។ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកៀរគរវ៉ាក់សាំង ដើម្បីជំរុញដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងមូល ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ខេត្ត ក៏បានរៀបចំចាក់ដូសទី៤ ដែលជាដូសជំរុញអង់ទីគ័រក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំប្លែងខ្លួនថ្មី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងក្នុងខេត្ត ដើម្បីបង្ការការឆ្លងរាលដាល ក៏ដូចជាការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ ក្រោយការឆ្លងនៃជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលកំពុងវាយលុកសព្វថ្ងៃ។
ក្រសួងសុខាភិបាល បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ ដល់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់វ៉ាក់សាំងប្រភេទPfzerរបស់អាមេរិក។ ក្រុមគោលដៅនៅរាជធានីភ្នំពេញដែលត្រូវចាក់ដូសទី៤ រួមមាន ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន)មន្ត្រីរាជការ កងទ័ព នគបាលជាតិ រហូតដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនចាស់ជរាដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន និងសមាជិក សមាជិកានៃសមាគមសសិល្បៈករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដួសទី៣ ឬដូស ជំរុញរូច ហើយមានគម្លាតចាប់ពី៤ខែឡើងបន្ទាប់ពីការចាក់វ៉ាក់ដួសទី៣ ឬដួសជំរុញរួចនៅតាមមន្ទីរពេទ្យជាតិនានា។
របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូរីជ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានអ្នកបានចាក់ដូសទី៤សរុបចំនួន២៤៥០០៣នាក់៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត