Connect with us

ព័ត៌មានជាតិ

សិស្ស ប្រឡងជាប់បាក់ឌុបនៅក្នុងខេត្តត្បូងឃ្មុំ សុទ្ធតែទទួលបានទឹកប្រាក់លើកទឹកចិត្តពីលោក វង សូត

បានផុស

នៅ

បេក្ខជន​ដែលប្រឡងជាប់និន្ទេសA​ ចំនួន១០នាក់​នៅក្នុងត្បូងឃ្មុំ ត្រូវបានលោក វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា ផ្តល់ទឹកប្រាក់លើកទឹកចិត្តក្នុងម្នាក់ៗទទួលបានថវិកា៥០០ដុល្លារអាមេរិក ខណៈនិទ្ទេសB មានចំនួន៣៤​នាក់​ ដោយក្នុងម្នាក់ៗទទួលបានទូរស័ព្ទ​ដៃមួយគ្រឿង​ ហើយនិទ្ទេស​C ចំនួន១២៩នាក់​ ដោយក្នុងម្នាក់ៗទទួលបានថវិកា៤០ម៉ឺន​រៀល​ និងនិទ្ទេសD និង​ និទ្ទេស​E ដោយក្នុងម្នាក់ៗទទួលបាន​ថវិកា១០ម៉ឺន​រៀល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ស្រុកពញាក្រែក​ បេក្ខជនមកប្រឡងសរុបចំនួន៩៨៤នាក់​ បេក្ខជនប្រឡងជាប់៦៧៦នាក់​ ស្មើនឹង៦៨.៧០%​ បេក្ខជនប្រឡងធ្លាក់ចំនួន៣០៨នាក់​ ស្មើនឹង៣១.៣០%​  ។ ក្នុងនោះ បេក្ខជននិទ្ទេសA ចំនួន៨នាក់​ និទ្ទេសB ចំនួន២៩នាក់​ និទ្ទេសC ចំនួន១១៨នាក់​ និទ្ទេសD ចំនួន២៣១នាក់​ និងនិទ្ទេសE ចំនួន២៩០នាក់។ លោក វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយ​ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ បានសម្តែងការកោតសរសើរដលើសិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុបទាំងអស់នេះ។

នៅក្នុងពិធី​សំណេះសំណាល​ជាមួយសិស្សទូទាំងស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងវិទ្យាល័យជាច​ ក្នុងស្រុកកំចាយមារ​ ខេត្តព្រៃវែង​ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១​ កាលពីថ្ងៃទី​២១​ ខែមករា​ ឆ្នាំ​២០២២ លោក វង សូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ គ្រប់កម្រិត ទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបំពេញតួនាទីក្នុងស្មារតីទទួលខុសត្រូវខ្ពស់ជាអ្នកសាបព្រោះ អប់រំ ទូន្មាន បណ្តុះបណ្តាល ផ្សព្វផ្សាយទាំងចំណេះដឹង ចំណេះធ្វើទាំងបែបវិទ្យាសាស្រ្ត សង្គមសាស្រ្ត ប្រវត្តិសាស្រ្ត អក្សរសាស្រ្ត ភូមិសាស្រ្ត សេដ្ឋកិច្ច ប្រពៃណី វប្បធម៌ និងសីលធម៌ ។​

លោករដ្ឋមន្ត្រី​ បានបន្តទៀតថា លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការខិតខំរបស់សិស្សា​នុសិស្ស មាតា បិតា លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជាពិសេសរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយរដ្ឋមន្រ្តី បានបង្កើតសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសង្គមពេញលេញ បង្កលក្ខណៈល្អប្រសើរដល់ក្មួយៗបានចូលរៀនដើម្បីកសាងសមត្ថភាពខ្លួនឲ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ ជាអ្នកសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួននាពេលអនាគត។ ឆ្លៀតយកឱកាសនេះ ដែរលោក វង សូត ក៏បានធ្វើការអប់រំ ណែនាំបន្ថែមដល់សិស្សានុសិស្ស ទាំងចំណេះដឹង និងបទពិសោធន៍ ទុកជាពុទ្ធិសម្រាប់យកទៅពង្រឹង និងពង្រីកសមត្ថភាពបន្ថែមនាពេលអនាគត៕

អត្ថបទ ៖ ហុង ម៉េង ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម