ព័ត៌មានជាតិ
ស្នងការ៣ខេត្ត អំពាវនាវឱ្យរថយន្តពាក់ស្លាកលេខ ន.ប និងបិទស្លាកនគរបាលជាតិ មិនស្រប់ច្បាប់រួសរាន់ទៅបង់ពន្ធ
ស្នងការដ្ឋាននគរបាលខេត្តចំនួន៣ គឺខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តកំពង់ស្ពឺ បានអំពាវនាវដល់មន្ត្រីនគរបាលដែលមានរថយន្តពាក់ស្លាកលេខ ន.ប និងបានបិទស្លាក(Logo)នគរបាលជាតិ ដែលបម្រើការងារជូនអង្គភាពមិនស្រប់ច្បាប់ ត្រូវធ្វើការកែតម្រូវចង្គូតពីស្តាំទៅឆ្វេង និងធ្វើការបង់ពន្ធ និងចុះបញ្ជីឱ្យបានត្រឹមត្រូវទៅតាមច្បាប់ និងតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ។

ថ្លែងនៅក្នុងកិច្ចប្រជុំដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី២១ ខែមករា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រកាសឲ្យមន្ត្រីនគរបាលទូទាំងខេត្តដែលមានរថយន្តចង្កូតស្តាំត្រូវធ្វើបច្ចុប្បន្នភាព យកមកចុះបញ្ជីចូលជាសម្បត្តិរដ្ឋ ឲ្យបានទាន់ពេលវេលា ដើម្បីទទួលបានភាពស្របច្បាប់ និងស្លាកលេខថ្មី។ លោកស្នងការខេត្ត ក៏បានណែនាំដល់កងកម្លាំងដែលប្រើប្រាស់រថយន្តចង្កូតស្តាំ ត្រូវយកមកចុះបញ្ជីចូលជាសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវ និងត្រូវដឹងពីច្បាប់នៃការប្រើប្រាស់រថយន្តស្លាកលេខ នគរបាល ។ លោកស្នងការខេត្ត ក៏បានព្រមានថា ចំពោះមន្ត្រីនគរបាលណា ឬជនណាដែលលួចបន្លំប្រើប្រាស់ស្លាកលេខ នគរបាល ក្រុមការងារបង្ការ បង្ក្រាប និងអនុវត្តន៍វិធានការតាមច្បាប់។
ចំណែក លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថាចំពោះរថយន្តដែលបានបង់ពន្ធរួច ចុះបញ្ជីត្រឹមត្រូវជារបស់រដ្ឋ និងបំពាក់ស្លាកលេខ និងប្រើប្រាស់(Logo)របស់អង្គភាព មិនអនុញ្ញាតឲ្យផ្ទេរ ឬលក់បានឡើយ ។

រីឯ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺវិញ បានអះអាងថា រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានលើកលែងពន្ធ ពន្ធជាបន្ទុករបស់រដ្ឋ លើមធ្យោបាយយានជំនិះគ្រប់ប្រភេទដែលប្រើប្រាស់ស្លាកលេខ នគរបាលជាតិ និងមានការរៀបចំតាមការកំណត់របស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ។ លោកឧត្តមសេនីយ៍ទោ សម សាមួន បានបន្តទៀតថា ក្នុងនោះផងដែរ ក៏មានមធ្យោបាយមួយចំនួនជាកម្មសិទ្ធិឯកជន ប៉ុន្ដែត្រូវបានប្រើប្រាស់ និងសុំចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ ដោយយល់ព្រមចុះបញ្ជី និងផ្ដល់ជូនរដ្ឋ ដើម្បីប្រើប្រាស់ជាមធ្យោបាយក្នុងអង្គភាពរដ្ឋ។
លោកស្នងការ បានណែនាំចំពោះមធ្យោបាយដែលបានបំពាក់លេខ នគរបាលជាតិ ត្រឹមត្រូវ និងមានក្នុងបញ្ជីរដ្ឋ ប៉ុន្ដែជារថយន្ដចង្កូតស្ដាំ សូមយកទៅធ្វើការកែចង្កូតមកឆ្វេងតាមស្ដង់ដារនៃការធ្វើចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា នៅទីតាំងក្រុមហ៊ុនដែលទទួលស្គាល់ និងមានការអនុញ្ញាតពីក្រសួងសាធារណការត្រឹមត្រូវ។ លោកស្នងការ ក៏បានសង្កត់ធ្ងន់ថា តាមគោលការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ គឺរថយន្តដែលបំពាក់ស្លាកលេខនគរបាលជាតិក្លែងក្លាយ និងមិនមានក្នុងបញ្ជី ឬជារថយន្ដចង្កូតស្ដាំគ្មានពន្ធ នៅពេលខាងមុខនេះ សមត្ថកិច្ចគយ នឹងបង្រ្កាប និងយករថយន្ដនោះទៅដោះបំបែកជាគ្រឿងបន្លាស់មិនអនុញ្ញាតឲ្យមានការបង់ពន្ធ ឬកែចង្កូតទេ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់