ព័ត៌មានជាតិ
ទូតបារាំងថា ការងារសិទ្ធិមនុស្ស ពាក់ព័ន្ធជាអន្តរវិស័យ ពុំមានភាពងាយស្រួលទេ
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងលោក ហ្សាក់ ប៉ឹឡ កាលពីរសៀលថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជំនួបនេះ ភាគីទាំងពីរបានជជែកពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣ រួមមាន៖ បញ្ហាទាក់ទងនឹងសិទ្ធិមនុស្ស, បេសកកម្មការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្ស និងអំពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ។

ថ្លែងនៅក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងបេសកកម្មការងារសិទ្ធិមនុស្សនាពេលកន្លងមក ហើយទទួលបានសមិទ្ធផលជាច្រើន។ លោកបញ្ជាក់ទៀតថា “ការងារសិទ្ធិមនុស្ស គឺជាការងារមួយដែលមានការពាក់ព័ន្ធជាអន្តរវិស័យ និងមិនមានភាពងាយស្រួលនោះទេ ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់”។ ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតរំពឹងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ក្នុងវិស័យសិទ្ធិមនុស្ស នឹងត្រូវបានពង្រឹងពង្រីកឲ្យកាន់តែប្រសើរឡើងថែមទៀត។
ចំណែកលោក កែវ រ៉េមី បានលើកឡើងពីវឌ្ឍនភាព នៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសក្នុងកំឡុងពេលនៃ រីករាលដាលនៃជំងឺកូវីដ-១៩។ លោកក៏បានលើកឡើងផងដែរ ពីបេសកកម្មការងារ និងសមិទ្ធផលស្នាដរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការងារសរសេររបាយការណ៍ជាតិសិទ្ធិមនុស្ស ការងារស៊ើបអង្កេត យន្តការទទួល និងដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស និងការផ្តល់ជំនួយផ្នែកច្បាប់ដោយមិនគិតថ្លៃ។

ដោយឡែកចំពោះកិច្ចការសាលាក្ដីខ្មែរក្រហម លើកឡើងពីសមិទ្ធផល និងជោគជ័យធំៗចំនួន៥៖
ទី១. បានក្លាយជាតុលាការអន្តរជាតិ គំរូដែលប្រទេសមួយចំនួនកំពុងរៀនសូត្រតាមរួមមាន ប្រទេសបង់ក្លាដេស កេនយ៉ា សេនេហ្គាល់ ស្រីលង្កា និងអាហ្វ្រិកកណ្តាល។
ទី២. ជាតុលាការអន្តរជាតិដែលប្រើប្រាស់ថវិកាតិចជាងគេ (ជាង២០លានដុល្លាក្នុងមួយឆ្នាំ បើធៀបទៅតុលាការអន្តរជាតិផ្សេងទៀតបានប្រើប្រាស់ថវិកា១០០លានដុល្លាក្នុងមួយឆ្នាំ។
ទី៣. ជាតុលាការដែល អនុញ្ញាតឱ្យមានការចូលរួមស្ដាប់សវនាការពីដើមបណ្តឹងរដ្ឋប្បវេណីមានចំនួនច្រើនជាងគេ។
ទី៤. បានបន្សល់នូវ កេរ្តិ៍ដំណែលសម្រាប់ការបង្កើតនូវរដ្ឋបាលតុលាការ នៃប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់នៅកម្ពុជា។
ទី៥. ដំណើរការតុលាការនេះ បានបង្ហាញនូវភាពម្ចាស់ការ និងការដឹកនាំរបស់កម្ពុជា ដែលនាំមកនូវការបង្រួបបង្រួម និងផ្សះផ្សាជាតិ និងអធិបតេយ្យភាពជាតិ៕ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ