ព័ត៌មានជាតិ
(មានវីដេអូ) ពលរដ្ឋខ្មែរ ឆ្លងដែនចូលទឹកដីថៃ តាមច្រករបៀងច័ន្ទគិរី ដោយមិនខ្លាចរអា
ពលរដ្ឋខ្មែរ និងក្រុមអាជីវករជាច្រើននាក់ បានឆ្លងដែនចូលទៅក្នុងទឹកដីប្រទេសថៃ តាមច្រករបៀងមួយកន្លែង ក្នុងខេត្តបាត់ដំបង ដោយមិនមានការខ្លាចរអា ខណៈប្រទេសថៃ កំពុងរឹតបន្តឹងការឆ្លងដែននិងការពារជំងឺកូវីដ-១៩។

ប្រភពច្បាស់ការមួយ ដែលផ្តិតយករូបភាពជាភស្តុតាង កាលព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា មានប្រជាពលរដ្ឋជាច្រើន ក្នុងនោះក៏មានពលករ និងអាជីវករ បាននាំគ្នាសម្រុកឆ្លងដែនចូលទៅក្នុងទឹកដីថៃ តាមច្រករបៀង ស្វាយចេក ហៅច្រក ច័ន្ទគិរី ក្រោមការគ្រប់គ្រងរបស់លោកមេប៉ុស្តិ៍ យ៉ុង សម្បត្តិ ចំណុះឲ្យនគរបាលការពារព្រំដែនគោកលេខ ៨១៩ រួមនឹងកម្លាំងសឹករងស្រុក ដែលច្រកនេះ ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។


ប្រភពដដែល បានបន្តថា ការធ្វើដំណើរឆ្លងដែនចូលទៅក្នុងទឹកដីថៃ គឺត្រូវបង់ប្រាក់ទៅឲ្យកម្លាំងដែលឈរជើងចាប់ពី ១០០ ទៅ ២០០ បាតជាថ្នូរ នឹងការបើកច្រក ដើម្បីបានចូលទៅក្នុងទឹកដីថៃទិញទំនិញនានា ឬទៅធ្វើការងារប្រចាំថ្ងៃ នៅទីនោះ។ ច្រានចោលការចោទប្រកាន់នេះ លោកមេ ប៉ុស្តិ៍ យ៉ុង សម្បត្តិ បានលើកឡើងថា លោកមិនបានចំហ ឬ បើកភ្លើងខៀវ ឲ្យពលករខ្មែរចេញចូលដោយសេរីនោះទេ។ លោកថា ច្រកស្វាយចេក ឬច្រកច័ន្ទគិរីនេះ ត្រូវបានថ្នាក់ដឹកនាំបញ្ជាឲ្យបើក ដើម្បីទទួលយកពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ដោយសាតែច្រកតំបន់ឬច្រកអន្តរជាតិ បានបិទអស់ហើយ។



លោកបានបន្តថា ខណៈពេលដែលច្រកបើក ទទួលពលករខ្មែរវិលត្រឡប់មកស្រុកកំណើតនេះ ក៏មានប្រជាពលរដ្ឋដែលរស់នៅក្បែព្រំដែន បានសុំឆ្លងចូលទៅផ្សារថៃ ដើម្បីទិញទំនិញផ្សេងៗ ផងដែរ ឯខ្លះទៀតសុំឆ្លងចូលទៅធ្វើការងារឲ្យថៃ ដើម្បីចិញ្ចឹមជីវភាពគ្រួសារ ដោយចូលព្រឹកចេញមកវិញពេលល្ងាចប៉ុណ្ណោះ៕
សូមទស្សនាវីដេអូ៖
អត្ថបទ ៖ សោ និយមរ័ត្ន
សូមចុចអាន៖ អ្នកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ប្រុងប្រយ័ត្នផង រថយន្តធុនធំបង្កគ្រោះថ្នាក់ញឹកញាប់ណាស់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ