ព័ត៌មានជាតិ
អតីតមន្រ្តីជាន់ខ្ពស់ CNRP ម្នាក់ថា សម រង្ស៉ី កំពុងចងអាឃាតលោក កឹម សុខា
អតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) ម្នាក់ គឺលោក មុត ចន្ថា បានអះអាងថា លោក សម រង្ស៉ី បន្តព្យាយាមអនុវត្តនយោបាយទុច្ចរិតរបស់ខ្លួនមកលើលោក កឹម សុខា តាមរយៈការប្រឌិតសាច់រឿង និងការចោទមួលបង្កាច់ ដោយម្តងលោក សម រង្ស៉ី ប្រកាសសុំចូលខ្លួនឱ្យតុលាការកាត់ទោសជំនួស ម្តងថា ការរំលាយគណបក្សសង្រ្គោះជាតិ បណ្តាលមកពីការចាប់ខ្លួនលោក កឹម សុខា។
បើតាមលោក មុត ចន្ថា បន្ទាប់ពីត្រូវបានបកស្បែកមុខចំពោះអំពើទុច្ចរិតដូចខាងលើរួច លោក សម រង្ស៉ី បន្តបង្កើតរឿងប្រឌិត នូវអ្វីដែលគាត់អះអាងថា ជាសេណារីយោ នៃសវនាការ នាថ្ងៃទី១៩ ខែមករា។
លោក សម រង្ស៉ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដោយបានប្រឌិតថា “នៅពេលចាប់ផ្តើមការកាត់ទោស តុលាការនឹងស្នើឲ្យលោក កឹម សុខា សារភាពទង្វើឧក្រិដ្ឋ” របស់លោក គឺការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល តាមរយៈបដិវត្តន៍ពណ៌ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ជាថ្នូរនៃការសារភាពនេះ លោក កឹម សុខា នឹងត្រូវបានព្រះមហាក្សត្រលើកលែងទោស ដែលជាការចៀសវាង មិនឲ្យលោកជាប់ពន្ធនាគារ ហើយធ្វើឲ្យលោកទទួលបានឡើងវិញ នូវសិទ្ធិនយោបាយរបស់លោក។ ក្នុងសេណារីយ៉ូនេះ លោក កឹម សុខា នឹងអាចប្រើប្រាស់សិទ្ធិនេះ ដើម្បីដឹកនាំគណបក្សនយោបាយណាមួយ ក្នុងគោលបំណងចូលប្រកួតប្រជែង ក្នុងការបោះឆ្នោតថ្នាក់ឃុំ ក្នុងខែមិថុនា ២០២២ និងការបោះឆ្នោតថ្នាក់ជាតិ ក្នុងខែកក្កដា ២០២៣”។
ការលើកឡើងរបស់លោក សម រង្ស៉ី នេះ ត្រូវបានលោក មុត ចន្ថា អះអាងថា គឺជាការប្រឌិតសុទ្ធសាធ ដែលបង្កប់ដោយចេតនាទុច្ចរិតបង្ខូច និងមួលបង្កាច់លោក កឹម សុខា ជាពិសេស ដើម្បីបង្កើតឱ្យមានការភ័ន្តច្រឡំ អុចអាល ញុះញង់ និងបញ្ឆេះឱ្យមានកំហឹង។ លោកថា កន្លងមក លោក សម រង្ស៉ី បានប្រព្រឹត្តអំពើទុច្ចរិតមកលើលោក កឹម សុខា ជាបន្តបន្ទាប់ដូចជា ១, យកសិរីភាពរបស់លោកកឹម សុខា ដើម្បីធ្វើជាល្បែងភ្នាល់ ២, បង្កើតពាក្យស្លោកដោយអត្តនោម័ត “សម រង្ស៉ី-កឹម សុខា ជាមនុស្សតែមួយ” និង៣, ប៉ុនប៉ងភ្ជាប់លោក កឹម សុខា ជាមួយអំពើខុសច្បាប់របស់ខ្លួន (សម រង្ស៉ី) ជាដើម។
ក្រុមមេធាវីការពារក្តីរបស់លោក កឹម សុខា ធ្លាប់បានចេញសេចក្តីថ្លែងការណ៍បដិសេធជាបន្តបន្ទាប់ ដោយបញ្ជាក់យ៉ាងច្បាស់ថា “ឯកឧត្តម កឹម សុខា មិនដែលបានចូលរួម និងមិនដែលបានគាំទ្រអំពើនិងសកម្មភាពខុសច្បាប់របស់លោក សម រង្ស៉ី និងគូកន ហើយថែមទាំងបានទាមទារឱ្យលោក សម រង្ស៉ី និងក្រុមរបស់គាត់បញ្ឈប់ប្រើប្រាស់ឈ្មោះ និងរូបថតរបស់ ឯកឧត្តម កឹម សុខា” ប៉ុន្តែទាំងលោក សម រង្ស៉ី និងទាំងគូកននៅតែមុខរឹង និងចចេសដោយបំពារបំពាន មិនចេះអៀនខ្មាស់ និងបាត់បង់នូវសេចក្តីថ្លៃថ្នូរជាមនុស្សមានមនសិការ។
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កឹម សុខា បានសេចក្តីថ្លែងការណ៍ជាសាធារណៈថា
“ខ្ញុំសង្កេតឃើញថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី និងសហការីនៅតែបន្តយកឈ្មោះ និងរូបថតខ្ញុំទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញតិ ឬ គាំទ្រពីខ្ញុំ…។ បន្ទាប់ពីចេញសេចក្តីថ្លែងការណ៍នេះរួច លោក សម រង្ស៉ី បានប្រើកឧបាយកលពុតត្បុតធ្វើជាច្រានចោល ដោយសន្និដ្ឋានប្រឌិតថា សេចក្តីថ្លែងការណ៍ខាងលើ គឺជាលទ្ធផលនៃអំពើគំរាមកំហែង។
ដើម្បីបិទបញ្ចប់នៃឧបាយកលពុតត្បុតប្រឌិតរបស់លោក សម រង្ស៉ី នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ លោក កឹម សុខា បានចេញសេចក្តីបំភ្លឺជាសាធារណៈជាការឆ្លើយតប ដោយលោកបញ្ជាក់ថា “ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបាន ទៅតាមលទ្ធភាព កាលៈទេសៈ និងដោយឆន្ទៈពិតរបស់ខ្ញុំ មិនធ្វើតាមអ្នកណាគំរាមបង្ខំខ្ញុំឡើយ ជាពិសេសអ្វីដែលខ្ញុំផ្សព្វផ្សាយក្នុងផេកផ្លូវការរបស់ខ្ញុំ”។
តាមរយៈអ្វីដែលបានលើកឡើងនេះ លោក មុត ចន្ថា យល់ថា លោក សម រង្ស៉ី កំពុងមានចេតនាចងអាឃាតនឹងលោក កឹម សុខា ដូចដែលគាត់ធ្លាប់មានជាមួយនឹង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយក៏ដូចឪពុករបស់គាត់ សម សារី មានអាឃាតនឹងព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដូច្នេះដែរ។
អតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) រូបនោះបញ្ជាក់ទៀតថា យើងដឹងយ៉ាងប្រាកដថា លោក កឹម សុខា មិនដែលបានពឹងពាក់ ឬមិនដែលបានចាត់តាំងឱ្យលោក សម រង្ស៉ី ធ្វើជាអ្នកនាំពាក្យឱ្យលោកនោះទេ ចុះហេតុអ្វីបានជាគាត់ (សម រង្ស៉ី) ចេញមុខមកធ្វើការរបកស្រាយក្រឡៃ ប្រឌិត បំភ្លៃ និងបំភ័ន្តអង្គហេតុពិតនៃសវនាការ។ លោក សម រង្ស៉ី គួរប្រកាសផ្លាស់ប្តូរមុខរបរ ឬឋានៈរបស់គាត់ពីអ្នកនយោបាយ ទៅជាអ្នកវិភាគតាមអារម្មណ៍ និងទំនើងចិត្តវិញទើបស័ក្តិសមជាង៕ កោះកែវ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់