ព័ត៌មានជាតិ
អ្វីខ្លះជាលទ្ធផល នៃវេទិកាទេសចរណ៍អាស៊ាន ២០២២ នៅខេត្តព្រះសីហនុ រយៈពេលមួយអាទិត្យ?
ក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន ២០២២ ចាប់ពីថ្ងៃទី១៦-២២ ខែមករា នៅខេត្តព្រះសីហនុ “តារារះ ទិសនិរតី” នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍កម្ពុជាបានរៀបចំ និងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្នុងទំហំតូចល្មម ដែលអាចគ្រប់គ្រងបាន និងស្របតាមបរិបទកូវឺដ-១៨ បច្ចុប្បន្ននៅកម្ពុជា តាមទម្រង់ផ្ទាល់។
បើតាមក្រសួងទេសចរណ៏ កិច្ចប្រជុំនេះ ធ្វើឡើងរវាងប្រទេសសមាជិកអាស៊ាន និងដៃគូអាស៊ាន មួយចំនួនមានដូចជា៖ អង្គការទេសចរណ៍ពិភពលោក (UNWTO), សមាគមន៍ទេសចរណ៍អាស៊ាន (ASEANTA) និងសមាគមន៍ទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ្វ៊ិក (PATA)។ រីឯដៃគូអាស៊ានមួយចំនួនច្រើនទៀត ដូចជាប្រទេស បូកប៊ី ឥណ្ឌា រុស្ស៊ី ស្ថាប័នទេសចរណ៍ដៃគូអាស៊ាន និងផ្នែកឯកជន បានចូលរួមតាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំ មានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ទាំងផ្ទាល់ និងអនឡាញ ថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន និងតំណាងអង្គទូតនានា នៃបណ្តាប្រទេសអាស៊ានប្រចាំកម្ពុជាផងដែរ។

តាមលទ្ធផលដែលបង្ហាញដោយក្រសួងទេសចរណ៍បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានគាំទ្រ និងទទួលអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យពិភាក្សាបើកទេសចរណ៍អាស៊ានឡើងវិញ ដោយត្រូវជំរុញបើកទេសចរណ៍ផ្ទៃក្នុងរបស់ខ្លួន (Intra-ASEAN Travel) ឲ្យបានឆាប់ចំពោះមុខ តាមរយៈការគិតគួររៀបចំអនុវត្តច្រករបៀង នៃការធ្វើដំណើរក្នុងតំបន់អាស៊ាន (ASEAN Travel Corridor), ការគិតគូរបង្កើតឲ្យមានប្រព័ន្ធរួមទទួលស្គាល់ការចាក់វ៉ាក់សាំង ដូចជាលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង តាមប្រព័ន្ឋឌីជីថល (Digital Vaccination Certificate) ជាដើម។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានឯកភាពជំរុញអនុវត្តផែនការ និងគោលការណ៍ដែលបានអនុម័តមានដូចជា ផែនការស្ដារវិស័យទេសចរណ៍អាស៊ានឡើងវិញ និងគោលការណ៍ណែនាំអាស៊ាន ស្តីពីវិធានសុវត្ថិភាព និងអនាម័យអាស៊ាន ស្របតាមសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីទេសចរណ៍អាស៊ានប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់កាន់តែប្រសើរ។

ជាមួយគ្នានោះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានឯកភាពគ្នាប្រកាសចេញពីខេត្តព្រះសីហនុបើកទេសចរណ៍អាស៊ានឡើងវិញ ក្រោមបរិបទកូវីដ១៩ ទាំងទេសចរណ៏ផ្ទៃក្នុងអាស៊ាន និងទេសចរណ៏អន្តរជាតិ។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានឯកភាព និងអនុម័តលើឯកសារស្នើឡើងដោយប្រធានស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTOs) មានដូចជា៖ ទី១, ស្ដង់ដាទីតាំងម៉ាយអាស៊ានសម្រាប់ព្រឹត្តិការណ៍ពិសេស និងការទទួលស្គាល់ ទី២, និម្មិតសញ្ញាទេសចរណ៍អាស៊ានថ្មី និងគោលការណ៍ណែនាំស្តីពីនិម្មិតសញ្ញា។ ទី៣, បច្ចុប្បន្នភាពស្តង់ដាសមត្ថភាពសម្រាប់អ្នកជំនាញទេសចរណ៍អាស៊ាន។ ទី៤, គោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍ ក្នុងឧស្សាហកម្មទេសចរណ៍ ព្រមទាំងឡាប៊ែលអាស៊ាន ស្តីពីការធ្វើដំណើរប្រកបដោយ “ភាពកក់ក្ដៅ និងសុវត្ថិភាព។ ទី៥, គោលការណ៍ណែនាំស្តីពីយន្តការទទួលស្គាល់ការសិក្សាពីមុនសម្រាប់អ្នកជំនាញទេសចរណ៍អាស៊ាន។ ទី៦, បច្ចុប្បន្នភាពស្តង់ដាស្តីពីសហគមន៍ទេសចរណ៍អាស៊ាន។ ទី៧, សេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីបរិវត្តកម្មទេសចរណ៍អាស៊ាន។ ទី៨, ដើម្បីសុំការឯកភាពពីកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ទី៩, លក្ខខណ្ឌការងារសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន។ ទី១០, សេចក្ដីប្រកាសព័ត៌មានរួម របស់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៥ ទី១១, ឯកសារអាស៊ាននានាផ្សេងទៀត។
បើតាមក្រសួងទេសចរណ៍ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានឯកភាពគ្នាផ្ដល់កិច្ចសហការសម្របសម្រួលនានាចាំបាច់ ដើម្បីអនុវត្តការបើកទេសចរណ៍អាស៊ាន ប្រកបដោយភាពរលូន ជាដំណាក់កាល និងទទួលបាននូវចីរភាព និងកំណើន និងបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ការគាំទ្រខ្ពស់ដល់វិស័យទេសចរណ៍អាស៊ាន និងអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិត នាឱកាសពិធីបើកវេទិកាទេសចរណ៍អាស៊ាន២០២២៕
ដោយ ៖ កោះកែវ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ