ព័ត៌មានជាតិ
ទិញដីមួយកន្លែង រុករកឃើញទឹកធ្លាក់ធម្មជាតិចៃដន្យ ក្លាយជាតំបន់ទេសចរណ៍
ខេត្តបាត់ដំបង÷ “ទឹកធ្លាក់តាថេង” គឺជាឈ្មោះទីតាំងកម្សាន្ត១កន្លែងដែលខាងមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានកំណត់ឈ្មោះជាគោលដៅសម្រាប់ភ្ញៀវទស្សនាកម្សាន្ត។
តាមការបញ្ជាក់ពីមន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ទីតាំង”ទឹកធ្លាក់តាថេង” មានទីតាំងស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាប់ព្រំដែនថៃស្ថិតក្នុងភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត មានចម្ងាយពីទីរួមខេត្តបាត់ដំបងប្រមាណ៩៧គីឡូម៉ែត្រ។
បើតាមមន្ត្រីនៃមន្ទីរជំនាញបានស្រង់សម្ពីពីម្ចាស់ទីតាំងបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើមិនបានចាប់អារម្មណ៍ថាមានទេសភាពទឹកធ្លាក់ធម្មជាតិបែបនេះទេ ក្រោយពីបានទិញតពីម្ចាស់គ្រប់គ្រងក្នុងគោលបំណងធ្វើជាចម្ការប៉ុណ្ណោះ។
លុះដល់ឆ្នាំ២០១៨ គ្រាដែលម្ចាស់ដីនិងកម្មករដើរពិនិត្យមើលស្ថានភាពដី និងគយគន់ព្រៃភ្នំផងនោះក៏ឮសម្លេងទឹកហូរក៏ដើរសំដៅកន្លែងដែលមានសម្លេងទឹកនោះ ក៏ប្រទះឃើញមានទឹកហូរធ្លាក់ពីភ្នំ មានពពុះសស្អាតដូចផ្កាត្រែង ហើយម្ចាស់ដីក៏មានចិត្តចង់អភិវឌ្ឍតំបន់នេះប្រែក្លាយជាតំបន់កម្សាន្តនាពេលខាងមុខតែម្តង។
លោកហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបានឲ្យដឹងថា បច្ចុប្បន្នម្ចាស់ទីតាំងកំពុងរៀបចំកែច្នៃទីតាំងនេះឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយ ដោយមានការគាំទ្រនិងសហការសម្របសម្រួលពីអាជ្ញាធរ។
លោកហម អរុណបន្តថា តាមការចុះស្រាវជ្រាវប្រភពទឹកដែលធ្លាក់មកនោះគឺចេញពីលើភ្នំ ៤០០ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាប់ព្រំដែនថៃក្នុងស្រុកសំឡូត។ ទីតាំងខាងលើនេះមានសក្តានុពលផ្នែកទេសចរណ៍មានដូចជា ទស្សនាទេសភាពព្រៃក្រាស់ៗដុះលំអរដងភ្នំ ស្តាប់សម្លេងបក្សី គយគន់ចំការទុរេននិងលេងកម្សាន្តជាមួយទឹកធ្លាក់លើផ្ទាំងថ្មដ៏ថ្លាយ៉ុងប្រកបដោយពពុះទឹកពណ៌សដូចផ្កាត្រែងជាដើម។
បច្ចុប្បន្នបើទោះបីរមណីយដ្ឋានទើបរកឃើញថ្មីនេះ មិនទាន់ធ្វើការកែច្នៃរួចរាល់ក៏មានមនុស្សមួយចំនួនបានទៅដល់និងលេងកម្សាន្តជាបន្តបន្ទាប់ ខណៈទីតាំងខាងលើនេះនឹងកាន់តែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរច្រើន ក្រោយរៀបចំរួចរាល់ជាស្ថាពរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១១ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ