ព័ត៌មានជាតិ
ឆ្នាំ២០២១៖ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត២០ម៉ឺននាក់ថយចុះ៨៥%
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជិត ២០ម៉ឺននាក់ ថយចុះដល់ទៅ៨៥%បើធៀបនឹងឆ្នាំ២០២០កន្លងទៅ។
របាយការណ៍បានបន្តថានៅឆ្នាំ២០២១ មានភ្ញៀវទេសចរអន្តរជាតិចូលមកប្រទេសកម្ពុជាចំនួន១៩៦,៤៩៥នាក់ ថយចុះ៨៥% ប្រសិនបើធៀបនឹងឆ្នាំ២០២០ដែលមានចំនួនរហូតដល់ទៅ១៣០៦១៤៣នាក់។

ក្នុងចំណោមភ្ញៀវអន្តរជាតិជិត ២០ម៉ឺន នាក់នោះ អ្នកមកតាមផ្លូវអាកាសមានចំនួន៩៩,៨២៩នាក់ ថយចុះ៨៦.៨% និងអ្នកមកតាមផ្លូវគោកមានចំនួន៩៦,៦៦៦នាក់ ថយចុះ៨២.៤% ។រីឯភ្ញៀវទេសចរដែលចូលមកតាមផ្លូវទឹកវិញនោះ គឺគ្មានឡើយនៅក្នុងឆ្នាំ២០២១។
របាយការណ៍ដដែលបានបន្តទៀតថា នៅក្នុងឆ្នាំ២០២១ ភ្ញៀវទេសចរកម្ពុជាដែលបានធ្វើដំណើរចេញក្រៅប្រទេស គឺមានចំនួន៣០,៥១៧នាក់ ថយចុះ៩០.៦% បើធៀបនឹងឆ្នាំ២០២០ដែលមានចំនួន៣២៦១៩៩នាក់។ ជាមួយគ្នានោះ ក៏មានភ្ញៀវបរទេសដែលចេញពីកម្ពុជា១៨៣,៦០៨នាក់ថយចុះ៨៦.៦%ផងដែរបើធៀបនឹងឆ្នាំ២០២០មានចំនួន១៣៦៧២៥៣នាក់។

ចំណែកភ្ញៀវទេសចរជាតិវិញមានចំនួន៤,៦៦៣,០៨២នាក់ ថយចុះ៣៥.៥% និងភ្ញៀវអន្តរជាតិដែលស្នាក់នៅកម្ពុជាមានចំនួន២៧៩,២៧៨នាក់ ថយចុះ៨៤.៦% បើធៀបនឹងឆ្នាំ២០២០កន្លងទៅ។
ចំនួនភ្ញៀវទេសចរនៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកនេះដោយសារប្រទេសកម្ពុជា ក៏ដូចជាតំបន់ និងពិភពលោកនៅមិនទាន់ធូរស្រាលពីវិបត្តិនៃការរីករាលដាលជំងឺកូវី១៩នៅឡើយ។ មិនតែប៉ុណ្ណោះ ជំងឺដ៏កាចសាហាវនេះក៏មានការបំប្លែងខ្លួនថ្មីជាបន្តបន្ទាប់ ដូចជា ប្រភេទជំងឺកូវីដ១៩បម្លែងខ្លួនថ្មីអូមីក្រុង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ