Connect with us

ព័ត៌មានជាតិ

មនុស្ស​រាប់ពាន់នាក់​ចូលរួម​ អបអរ​ខេត្តបាត់ដំបង​​ បាន​ពានទីក្រុងស្អាតអាស៊ាន

បានផុស

នៅ

ខេត្តបាត់ដំបង÷ រដ្ឋបាលខេត្តបានរៀបចំពិធីអបអរសាទរក្នុងឱកាសដែលក្រុងបាត់ដំបងនៃខេត្តបាត់ដំបងបានទទួលនូវពានរង្វាន់ “ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ឆ្នាំ២០២២.២០២៤” កាលពីថ្ងៃទី១៩ខែមករាឆ្នាំ២០២២ ដែលធ្វើឡើងលើទឹកដីនៃខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះមានការចូលរួមពីបណ្តាមន្ត្រីនៃសាលាខេត្តក៏ដូចជាមន្ត្រីនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត រួមជាមួយបងប្អូនប្រជាពលរដ្ឋសិស្សនិសិត្សកងកម្លាំងចម្រុះយ៉ាងច្រើនកុះករ ដើម្បីចូលរួមដង្ហែរពានរង្វាន់បង្ហាញជាមោទនភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដែលបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយនិងពានរង្វាន់១នេះផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានបញ្ជាក់ជូនដល់អង្គពិធីទាំងមូលថា គិតត្រឹមពេលនេះខេត្តបាត់ដំបងពិតជាមានមោទនភាពជាខ្លាំង ដែលបានទទួលនូវជ័យលាភីជាបន្តបន្ទាប់ក្នុងនោះរួមមាន ជ័យលាភីទីក្រុងនិរន្តភាពបរិស្ថានស្អាតចំនួន០១លើក ជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទងលំដាប់ពិន្ទុឈានមុខចំនួន០២លើក ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានចំនួន០២លើកគិតទាំងជ័យលាភីដែលទទួលបាននៅពេលនេះផង​ដែរ។

ខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្តានុពលជាច្រើនដូចជាទីក្រុងបេតិកភណ្ឌប្រវត្តិសាស្ត្រវប្បធម៌និងទេសចរណ៍និងមានតំបន់ទេសចរណ៍ដ៏ច្រើនដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមក​កម្សាន្ត​សម្រាកលំហែរស្រាវជ្រាវនិងធ្វើធុរកិច្ចជាដើម។ ប៉ុន្តែជាអកុសលក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ វិបត្តិនៃជំងឺកូវីដ១៩បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចសង្គមជាពិសេសឆ្នាំ២០២១ ខេត្តបាត់ដំបងទាំងមូលទទួលបានភ្ញៀវទេសចរបរទេសផ្ទៃក្នុងចំនួន​តែ​២.៩៨៨ នាក់ប៉ុណ្ណោះពោលមានការធ្លាក់ចុះ៩១,១៨%និងភ្ញៀវទេសចរក្នុងស្រុកចំនួនតែ១៥៨,៥៦៣នាក់មានការធ្លាក់ចុះ។

បើទោះបីក្រុងបាត់ដំបង បានទទួលជយលាភីជាបន្តបន្ទាប់ក៏ដោយ លោកអភិបាលខេត្តក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ត្រូវរួមគ្នារក្សាអនាម័យបរិស្ថានក្នុងក្រុងក៏ដូចជាខេត្តទាំងមូលបន្តការចូលរួមជាមួយអាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាសណ្តាប់ធ្នាប់តាមទីផ្សារឬទីសាធារណៈផ្សេងៗឲ្យកាន់តែសកម្មបន្ថែមទៀត។ ជាពិសេសចូលរួមរៀបចំសោភ័ណភាពតាមលំនៅដ្ឋានក្នុងក្រុង​ឲ្យ​ស័ក្តិសមជាទីក្រុងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ និងទីក្រុងទេសចរណ៍ប្របកដោយភាពវៃឆ្លាតរួមគ្នារក្សាដីចំណីផ្លូវតាមមុខផ្ទះសម្រាប់ជាផ្លូវថ្មើរជើងជាដើម។

ជាងនេះទៅទៀតនោះក៏ត្រូវរួមគ្នាដោះស្រាយសំណង់បណ្តោះអាសន្នទាំងអស់នៅតាមទីតាំងដីសាធារណៈរបស់រដ្ឋដូចជាចំណីស្ទឹងប្រឡាយរំដោះទឹកចិញ្ចើមផ្លូវជាដើម៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤៧ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤៩ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ១ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម