ព័ត៌មានជាតិ
ថៃ បានចាប់បញ្ជូនពលករខ្មែរជាង២០០នាក់ មកកម្ពុជាវិញ
អាជ្ញាធរថៃ បានចាប់បញ្ជួនពលករខ្មែរចំនួន២២៥នាក់ ស្រី៨០នាក់ ក្មេង៤១នាក់ ឱ្យវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករដែលត្រូវចាប់បញ្ជូនវិលត្រឡប់មកស្រុកវិញនេះកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក ហាត ឡៃឡែ បានមានប្រសាសន៍ថា បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ -១៩ រួចចំនួន ២២៥នាក់ ស្រី៨០នាក់ ក្មេង៤១នាក់ (ស្រី២០នាក់) រួចមក ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស រកជំងឺកូវីដ១៩ ហើយជាលទ្ធផលអវិជ្ជមានកូវីដ-១៩ ទាំងអស់ ។

លោកវរសេនីយ៍ឯក ហាត ឡៃឡែ បានបន្តថា ក្នុងចំណោមពលករ២២៥នាក់នោះ មានពលករចំនួន ៤៥នាក់(ស្រី១៧នាក់) ក្មេង៤នាក់(ស្រី១នាក់) បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ។ ចំពោះពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន១៨០នាក់ ស្រី៦៣នាក់ ក្មេង៣៧នាក់(ស្រី១៩នាក់) ក្នុងនោះ បានចាក់វ៉ាក់សាំងរួចចំនួន ២៤នាក់ (ស្រី១០នាក់) ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់