ព័ត៌មានជាតិ
ក្រុមហ៊ុន ណាហ្គាវើលដ៏ ចេញមកទម្លាយការពិតនៃការកាត់បន្ថយបុគ្គលិក ដែលបង្កឲ្យមានការធ្វើកូដកម្ម
ក្រុមហ៊ុនណាហ្គាវើកដ៏ តាមរយៈសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃទី២៣ ខែមករា បានទម្លាយការពិតនៃការកាត់បន្ថយបុគ្គលិកបណ្តាលឲ្យមានការធ្វើកូដកម្មដល់ពេលបច្ចុប្បន្ននេះ។ បើតាមក្រុមហ៊ុនសណ្ឋាគារ និងកាស៊ីណូមួយនេះ គឺមូលហេតុពិតនៃការកាត់បន្ថយបុគ្គលិកនេះ ដោយសារតែក្រុមហ៊ុន បានរងគ្រោះ ព្រោះតែការរីករាលដាលនៃជំងឺកូវីដ១៩។

ក្រុមហ៊ុនណាហ្គាវើលដ៏ បានគូសបញ្ជាក់ថា ដោយសារតែជំងឺរាតត្បាតមួយនេះ ក្រុមហ៊ុនណាហ្គាវើលដ៏ បានខាតបង់សុទ្ធដល់ទៅ ៧៧ លានដុល្លារអាមេរិកនៅក្នុងឆមាសទី១ នៃឆ្នាំ២០២១កន្លងទៅ។ ដូច្នេះ ដូចគ្នានឹងក្រុមហ៊ុនផ្សេងទៀតទាំងអស់នៅក្នុងពិភពលោកដែរ ដោយសារតែទំហំអាជីវកម្មធ្លាក់ចុះ ព្រោះបរិយាកាសសេដ្ឋកិច្ចមិនល្អ ក្រុមហ៊ុនណាហ្គាវើលដ៏ ត្រូវបង្ខំចិត្តចាប់ផ្តើមវិធានការកាត់បន្ថយការចំណាយមួយចំនួន ដើម្បីផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាភាគីពាក់ព័ន្ធ។ នៅក្នុងចំណោមវិធានការសកម្មផ្សេងៗ ដើម្បីទប់ស្កាត់ហានិភ័យ គឺជំហានដែលក្រុមហ៊ុនអនុវត្ត រួមមាន ការកាត់បន្ថយការចំណាយលើមនុស្ស ជាពិសេស នៅផ្នែកណាមួយដែលមានចំនួនបុគ្គលិកច្រើនលើសតម្រូវការ និងកម្លាំងបុគ្គលិកដែលគ្មានផលិតភាព។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនណាហ្គាវើលដ៏ បានសង្កត់ធ្ងន់ថា ការកាត់បន្ថយបុគ្គលិកនេះ គឺក្រុមហ៊ុនបានទូទាត់សំណងប្រសើរលើសពីសំណងដែលតម្រូវដោយច្បាប់ការងារកម្ពុជាទៅទៀត។ ទោះជាបែបនេះក្តី មានបុគ្គលិកចំនួន៧៣% ដែលបានព្រមព្រៀងទទួលយកសំណងនេះ ប៉ុន្តែ នៅមានបុគ្គលិកចំនួន៣៦០នាក់ទៀតក្នុងចំណោមបុគ្គលិកប៉ះពាល់សរុប ១ ៣២៩នាក់ បានបដិសេធមិនទទួលយកនូវការព្រមព្រៀងគ្នានេះជាមួយក្រុមហ៊ុនឡើយ៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង