ព័ត៌មានជាតិ
ភរិយាលោក គួច ចំរើន នាំយកអាហារ និងភេសជ្ជៈ ជូនកុមារកំព្រារក្នុងបុរីកុមារកំព្រា ខេត្តព្រះសីហនុ
លោកស្រី អ៊ូ ធីតាពៅ ភរិយាលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ២៣ ខែមករា បានអញ្ជើញជួបសំណេះសំណាល និងនាំយកនូវអាហារ និងភេសជ្ជៈ មានដូចជា៖ ប៊ីហ្គ័រ និងភ្លៅមាន់ ជូនដល់កុមារកំព្រារ នៅក្នុងបុរីកុមារកំព្រារ ខេត្តព្រះសីហនុ។
នៅក្នុងឱកាសនោះ លោកស្រីភរិយា អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ថ្ងៃនេះយើងបានជួបជុំគ្នាជាថ្មីម្តងទៀត និងបាននាំយកអាហារ និងភេសជ្ជៈ យកមកផ្ញើក្មួយៗកុមារកំព្រារ ក្មួយៗត្រូវមានសង្ឃឹម ឧស្សាព្យាយាមរៀនសូត្រ ដើម្បីក្រេបយកចំណេះដឹង ចំណេះធ្វើ ដើម្បីប្រែក្លាយជីវិតរបស់យើង ឲ្យមានអនាគតនៅពេលខាងមុខ ព្រោះក្មួយៗត្រូវបាន យកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រុង ក្នុងការជួយមើលថែទាំ និងការបណ្តុះបណ្តាលឲ្យក្មួយៗ បានសិក្សារៀនសូត្រ ដូចកុមារដទៃ។ ទន្ទឹមនោះក្មួយៗ ត្រូវស្តាប់តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូឲ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ រស់នៅប្រកបដោយសុខភាព អនាគតកាន់តែប្រសើរបន្ថែមទៀត។
លោកស្រី ក៏បានអប់រំទូន្មាន និងណែនាំកុមារ ឲ្យចេះធ្វើសមាធិ ព្រោះការធ្វើសមាធិ បង្កើនផ្លូវចិត្ត និងផ្លូវកាយ ព្រោះវានៅជាមួយគ្នា ហើយការកំណត់ដង្ហើម គឺជាការកំណត់ចិត្តរបស់យើង ឲ្យបានស្ងប់សម្រួលចិត្ត សម្រួលដង្ហើមឆ្ពោះទៅកាន់គោលដៅ ដែលកូនៗត្រូវបំពេញប្រកប ដោយផ្លូវធម៌ ព្រមទាំងបានផ្តល់ដំបូន្មានល្អៗ ជាច្រើនដល់កូន ដើម្បីអនាគតរុង រឿងផងដែរ។
ក្នុងឱកាសនោះ លោកស្រីក៏បាន ណែនាំឲ្យអ្នកគ្រូជួយបណ្តុះបណ្តាលអប់រំ អំពីតម្លៃសីលធម៌ សុជីវធម៌ និងការចេះគោរពចាស់ទុំ ការអប់រំចិត្ត ត្រូវស្គាល់ ពីតម្លៃខ្លួនឯងជាមុនសិន ព្រោះការរៀនស្គាល់ខ្លួនឯង គឺជាការឲ្យតម្លៃខ្លួនឯង ប្រកបដោយកាយវាចាចិត្ត និងបើកចិត្ត ឲ្យបានទូលាយប្រើភាពបរិសុទ្ធ ស្គាល់ហេតុ ស្គាល់ផលព្យាយាមធ្វើអំពើល្អ ឲ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ពិសេសត្រូវចេះឲ្យតម្លៃខ្លួនឯង៕
អត្ថបទ៖ ស៊ុយ ចាន់ធា





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ