Connect with us

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ​សហគមន៍ឌីជីថលកម្ពុជា​

បានផុស

នៅ

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បានប្រកាស​ដាក់ឱ្យ​ប្រើ​ប្រើប្រាស់​ប្រព័ន្ធ​សហគមន៍​ឌីជីថល​កម្ពុជា ជា​ផ្លូវការ​ដើម្បី​ប្រមូលផ្ដុំ​បុគ្គល​ដែលមាន​គុណវុឌ្ឍិ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​មក​អភិវឌ្ឃន៍​បច្ចេកវិទ្យា​ឌីជីថល​នេះ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ចុះ​ថ្ងៃទី​២៤​ ខែមករា​នេះ​បាន​ឲ​ដឹងថា ស្របតាម​គោលនយោបាយ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល និង​ដើម្បី គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ផល ក្រសួង​បាន​បង្កើត​ប្រព័ន្ធ សហគមន៍​នី​ដី​ថ​ល​កម្ពុជា​”​។

ក្រសួង​បាន​បន្តថា​ប្រព័ន្ធ​នេះ​បាន បង្កើតឡើង​ក្នុង​គោលបំណង​ប្រមូលផ្ដុំ​បុគ្គល​ដែលមាន​គុណវុឌ្ឍិ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល ទាំង​ក្នុង ប្រទេស និង​ក្រៅប្រទេស ចុះឈ្មោះ​ចូល​ប្រើប្រាស់​ប្រព័ន្ធ ដើម្បី​ទទួលបាន​ឱកាស​ក្នុងការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ របស់ខ្លួន ឱកាស​ការងារ​ល្អ ការចែករំលែក​ចំណេះ​ដឹង​និង​បទពិសោធ​ទៅវិញទៅមក​រវាង​អ្នកជំនាញ ព្រមទាំង​ព័ត៌មាន​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ពោល​ព​យោ​បាយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ផដែរ​។

ក្រសួង​សូម​លើកទឹកចិត្ត​ដល់ មន្ត្រីរាជការ បុគ្គលិក​ឯកជន និស្សិត បញ្ញវន្ត និង​សាធារណជន ដែល​មាន ជំនាញ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ឌីជីថល​ទាំងអស់ ចូលរួម​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ ដោយ​ធ្វើ​ការ​ចុះឈ្មោះ តាមរយៈ​តំណ​ភ្ជាប់ https:/dcc.gov.kh ។

សម្រាប់​មតិ​កែលម្អ ឬ​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​របៀប​ប្រើប្រាស់​សូម​ធ្វើការ​ទំនាក់ទំនង​តាមរយៈ​ទូរ​សព្ទ​លេខ ០៧៦,៦១៧១ ២០៤ ឬ​តាមរយៈ​អឺ​មែ​ល ccamptc.gov.kh ៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម