ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ ជូនពលរដ្ឋនៅខេត្តកែប ដោយឥតគិតថ្លៃ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចំនួន ៤២៣នាក់ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងខេត្តកែប នៅបរិវេណសាលាអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ស្ថិតក្នុងភូមិកែប សង្តាត់កែប ក្រុងកែប ខេត្តកែប ក្រោមវត្តមានលោក ឈឿន ប៊ុនណ្ណារ័ត រដ្ឋលេខាធិការក្រសួងមុខងារ សាធារណៈ និងជាសមាជិកអចិន្ត្រៃយ៍ សហសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ទេព យុទ្ធី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៥, លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកែប, លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត, លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប, និងលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី រួមទាំងវេជ្ជបណ្ឌិតជំនាញៗ និងក្រុមគ្រូពេទ្យជាច្រើនរូបទៀត។
លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានមានប្រសាសន៍បញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បាននាំយកវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សា នៅក្រៅប្រទេស និងគ្រូពេទ្យទូទៅ មកពិគ្រោះនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ក្នុងនោះ មានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺប្ញសដូងបាត ក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្លេកស្លាំង រលាកថ្លើម សន្លាក់ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើសឈាម តម្រងនោម ពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះ..។ ល។
នាឱកាសនោះដែរលោក សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសរបស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត មិនខ្លាច នឿយហត់ ជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ចំនួន ១០០០នាក់ ដែលលើកនេះជាលើកទី ៣ហើយ។ លោក ក៏បានថ្លែងកោតសរសើរ ចំពោះអាជ្ញាធរ សមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានជួយរៀបចំចាត់ចែង និងសហការគ្នាយ៉ាងល្អ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ជាហេតុធ្វើឲ្យការធ្វើសកម្មភាពពិនិត្យព្យាបាល របស់ក្រុមគ្រូពេទ្យ បានប្រព្រឹត្តទៅដោយរលូន រហូតសម្រេចបាននូវលទ្ធផលល្អប្រសើរ ដូចនេះ។
ជាមួយនេះលោកអភិបាលខេត្ត បានសំណូមពដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សូមឲ្យបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយទៀត សំដៅលើកកំពស់សុខមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិ កំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ លោក សោម ពិសិដ្ឋ ចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌ មិនអាចកាត់ថ្លៃបាន ក្នុងនាមខ្មែរជួយខ្មែរ និងជាសិល្ប: ចែករំលែកដ៏ល្អប្រពៃ។
ថ្លែងបើកពិធីពិនិត្យ និងព្យាបាលជំងឺ នាឱកាសនោះលោក ឈឿន ប៊ុនណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងមុខងារសាធារ ណៈ បានគូសបញ្ជាក់ថា ក្រុមគ្រូពេទ្យស្មគ្រចិត្តលោក ហ៊ុន ម៉ានី បានបង្កើតឡើងជិត១០ឆ្នាំមកហើយ ដោយឈរលើ បេសកកម្មមនុស្សធម៌ ពិនិត្យ ព្យាបាលជំងឺជូនប្រជាពរដ្ឋ ដោយឥតគិតថ្លៃនៅទូទាំង ២៥រាជធានី-ខេត្ត ដោយពុំគិតពីនិន្នាការនយោបាយ មិនប្រកាន់បក្សពួក ពណ៌ សម្បុរ ឬសាសនាឡើយ។
លោកថា ទឹកចិត្ត និងបេសកកម្មមនុស្សធម៌នេះ ស្តែងឡើងពីក្តីស្រឡាញ់ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញខ្មែរ ខ្មែររួបរួមគ្នាតែមួយ។ ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ បានសំណូមពរ ប្រជាពលរដ្ឋ លោកតា លោកយាយ ដែលអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺ សូមមានការរក្សាគម្លាត ឲ្យបានត្រឹមត្រូវតាមការណែនាំ និងសូមឲ្យក្រុមយុវជន សសយក ក៏ដូចជាយុវជនស្ម័គ្រចិត្តកាកបាទក្រហម ជួយសម្រួលជូនលោកតា លោកយាយ ចាស់ៗ ឲ្យពួកគាត់បានពិនិត្យ និងព្យាបាលជំងឺដោយរលូន និងប្រកបដោយសុវត្ថិភាព៕
អត្ថបទ៖ សេង ណារិទ្ធ







-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ