ព័ត៌មានជាតិ
លោក តូច ចាន់នី ៖ កុមារនៅកម្ពុជា ទទួលបានកិច្ចការពារយ៉ាងពេញលេញ ដោយប្រព័ន្ធច្បាប់
លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា កុមារនៅកម្ពុជា ត្រូវបានទទួលកិច្ចការពារយ៉ាងពេញលេញ ដោយប្រព័ន្ធច្បាប់ និងដាក់ឲ្យមានការពិគ្រោះយោបល់ កម្រិតអន្តរក្រសួងបន្ថែមទៀត។
លោក តូច ចាន់នី បានថ្លែងបែបនេះ ខណៈអញ្ជើញជាគណៈអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ លើសេចក្តីព្រាងបទដ្ឋាន នីតិវិធីប្រតិបត្តិការ ស្តីពី កិច្ចការពារកុមារ រួមជាមួយលោកប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២នេះ។
សិក្ខាសាលានេះ មានការចូលរួមពីរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ត្រីនិងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មន្ត្រីនិងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារ មន្រ្តីបច្ចេកទេសទទួលបន្ទុកកិច្ចការពារកុមារ របស់អង្គការយូនីសេហ្វ ព្រមទាំងក្រុមទីប្រឹក្សារៀបចំសេចក្តីព្រាង នីតិវិធីប្រតិបត្តិ ស្តីពី កិច្ចការពារកុមារផងដែរ។
សិក្ខាសាលានេះ នឹងធ្វើការពិនិត្យលើសេចក្តីព្រាងលើកទី ១ ដែលបានរៀបចំឡើងដោយក្រុមទីប្រឹក្សា តាមរយៈការពិភាក្សាតាមផ្នែកនីមួយៗ និងផ្តល់ធាតុចូលបន្ថែម សម្រាប់កិច្ចប្រជុំអន្តរក្រសួងពាក់ព័ន្ធក្នុងការពិនិត្យ និងផ្តល់យោបល់។ តាមរយៈនៃសិក្ខាសាលានេះ សេចក្តីព្រាងនីតិវិធីប្រតិបត្តិ ស្តីពី កិច្ចការពារកុមារ នឹងត្រូវបានកែសម្រួល និងដាក់ឲ្យមានការពិគ្រោះយោបល់ កម្រិតអន្តរក្រសួង។
លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះ គឺដើម្បីធ្វើការពិនិត្យ លើសេចក្តីព្រាងនីតិវិធីប្រតិបត្តិ ស្តីពី កិច្ចការពារកុមារ ដែលបានរៀបចំឡើងដោយ ក្រុមទីប្រឹក្សារបស់នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ និងផ្តល់ធាតុចូលបន្ថែម មុននឹងដាក់ជូនដល់អន្តរក្រសួង ពាក់ព័ន្ធធ្វើការពិនិត្យ និងផ្ដល់យោបល់៕
អត្ថបទ៖ វិមាន




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ