ព័ត៌មានជាតិ
ដល់ពេលកំណត់ដែលអាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវជាតិលេខ៤បន្ទាប់ពីទុករយះពេល៥ថ្ងៃ
គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នេះ គឺដល់ពេលវេលាកំណត់ដែលត្រូវអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នឹងចុះរៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវជាតិលេខ៤ បន្ទាប់ពីទុករយះពេល៥ថ្ងៃ តម្រូវអោយបងប្អូនប្រជាពលរដ្ឋត្រូវរុះរើដោយខ្លួនឯង ដោយគិតចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ។
យោងតាមសេចក្តីជូនដំណឹងលេខ ២៩៤/២១ ស.ជ.ណ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះហត្ថលេខាដោយលោក ហែម ដារិទ្ធ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម រោងចក្រ-សហគ្រាស និងម្ចាស់ផែស្ងួត ដែលបានដាក់តាំងរបស់របរ សម្ភារៈផ្សេងៗ និងតសំយ៉ាបព្រមទាំងការចតយានយន្តគ្រប់ប្រភេទលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈតាមបណ្តោយសងខាងផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ព្រំប្រទល់ខណ្ឌកំបូល រាជធានីភ្នំពេញ ឱ្យបានជ្រាបថា ដើម្បីឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណៈ និងជៀសវាងការកកស្ទះចរាចរណ៍ និងសុវត្ថិភាពសាធារណៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមធ្វើការណែនាំដូចខាងក្រោម៖ ១. ចំពោះអាជីវកម្មគ្រប់ប្រភេទ ដែលបានតាំងលក់ និងលក់ដូររំលោភលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ នៅជាប់របងសាលារៀនរដ្ឋ សាលារៀនឯកជន និងរបងវត្ត ៖- ត្រូវរុះរើចេញដោយស្ម័គ្រចិត្ត និងបញ្ឈប់ការចតយានយន្ដនៅលើចិញ្ចើមផ្លូវសាធារណៈ រួមទាំងរបស់របរ សម្ភារៈផ្សេងៗនៅទីតាំងខាងលើ ក្នុងរយៈពេល ០៥ថ្ងៃឱ្យអស់ ដោយពិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
២. ចំពោះទីតាំងអាជីវកម្មស្របច្បាប់ ដែលមិនរំលោភលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈត្រូវអនុវត្ត៖ – ត្រូវមានចំណតផ្ទាល់ខ្លួន ដោយមិនត្រូវយកទ្រូងផ្លូវសាធារណៈធ្វើជាចំណតដាច់ខាត ចំពោះការចត មធ្យោបាយគ្រប់ប្រភេទលើចិញ្ចើមផ្លូវ ត្រូវទុកចំណែកនៃចិញ្ចើមផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរបាន។ – នៅខាងមុខទីតាំងអាជីវកម្មរបស់ខ្លួនត្រូវសំអាតអនាម័យឱ្យបានស្អាតជានិច្ច រាល់កាកសំណល់ផ្សេងៗ ត្រូវច្រកថង់ចងជិត ឬវេចខ្ចប់ឱ្យបានស្អាត និងទុកដាក់ឱ្យបានត្រឹមត្រូវ។
ក្នុងករណី លោក/លោកស្រី មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌ និងមាន វិធានការរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ។
ចំពោះរាល់ការចំណាយក្នុងការអនុវត្តការងាររុះរើ និងដកហូតនេះ ជាបន្ទុករបស់ លោក/លោកស្រី ដែលជាម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង ។
ករណីមានការរារាំង រឹងរូស អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ