Connect with us

ព័ត៌មានជាតិ

លុយរហែកបាត់បង់ទ្រង់ទ្រាយធនាគារជាតិប្រមូលយកទៅណា?

បានផុស

នៅ

សាធារណជនជាច្រើនតែងកើតជាចម្ងល់ថា តើលុយដែលចាស់ ឬរហែកចាយលែងកើត គេរក្សាទុក ឬយកទៅណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អែម កំណាន់ ប្រធាននាយកដ្ឋានគោលនយោបាយបទប្បញ្ញត្តិ និងវាយតម្លៃហានិភ័យ និងជាប្រធានក្រុមការងារអប់រំផ្នែកហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា លុយចាស់ៗ រហែកខ្លាំង ខូចទ្រង់ទ្រាយ ត្រូវបានធនាគារជាតិ ប្រមូលយកទៅដុតកម្ទេចចោលនៅទីលានចាក់សម្រាមម្តុំភ្នំប្រសិទ្ធ ឬកន្លែងចាក់សំរាមជើងឯក។ លោកថ្លែងដូច្នេះថា« យើងរើសយកលុយណាដែលនៅប្រើបាន សម្រាប់លុយណាដែលប្រើលែងបាន ត្រូវកាត់ចិញ្ច្រាំយកទៅដុតចោល»។ លោក អែម កំណាន់ ថ្លែងបែបនេះ នៅក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានសេដ្ឋកិច្ច ស្តីអំពីចំណេះដឹងធនាគារ និងមីក្រូហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះ។

កន្លងមក ធនាគារជាតិនៃកម្ពុជា បានអំពាវនាវឲ្យពលរដ្ឋយកក្រដាសប្រាក់រៀល ចាស់ ទក់ និងរហែក អាចយកមកដូរថ្មី ដោយមិនគិតថ្លៃសេវា នៅគ្រប់បញ្ជរ បេឡារបស់សាខា ធនាគារជាតិ នៃកម្ពុជា រាជធានីខេត្ត លើកលែងតែ ស្នាក់ការកណ្តាល នៅរៀងរាល់ម៉ោងធ្វើការ។

ក្នុងករណីដែលក្រដាសប្រាក់រៀល មានការខូចខាត ឬបាត់បង់ទ្រង់
ទ្រាយ ដូចមានចែងក្នុងមាត្រា ៥១ មាត្រា ៥២ និងមាត្រា ៥៣ នៃច្បាប់ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃធនាគារជាតិកម្ពុជា ១៩៩៦ ធនាគារជាតិនៃកម្ពុជា រក្សាសិទ្ធិដកហូត ដោយគ្មានសំណង។

មាត្រា ៥១ ​ចែង​ថា​ «​ធនាគារកណ្តាល​អាច​បដិសេធ​មិន​ប្តូរ​ក្រដាសប្រាក់ និង​កាស​បើសិន​រូបភាព​វា​លែងមាន​ភាពច្បាស់លាស់ បាត់បង់​រូបភាព​ដើម ឬ​ធ្លុះធ្លាយ ឬ​ដែល​បាត់បង់​ទំហំ ៣០ ​ភាគរយ ឬ​លើសពីនេះ​។ រូបិយវត្ថុ​ទាំងនេះ​ត្រូវ​ដកចេញ​ពី​ចរាចរណ៍ ហើយ​បំផ្លាញចោល​ដោយ​គ្មាន​សំណង​ចំពោះ​ម្ចាស់​ទេ លើកលែងតែ​ករណី​ពិសេស​ដែល​ធនាគារកណ្តាល​អាច​យល់ព្រម​សង​មួយចំណែក ឬ​ទាំងអស់​»​។

មាត្រា ៥២ ចែងថា​ «​ក្រដាសប្រាក់​ក្លែងក្លាយ​ដែល​យក​មក​បង់ ឬ​ប្តូរ​ត្រូវ​រឹបអូស​ដោយ​គ្មាន​សំណង ហើយ​ត្រូវ​ជូន​ព័ត៌មាន​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​»​។ ចំណែក​មាត្រា ៥៣ បាន​ចែងថា​ «​ម្ចាស់​ប្រាក់​មិនអាច​ទាមទារ​ពី​ធនាគារ​កណ្តាល​ឱ្យ​សង​ចំពោះ​ក្រដាសប្រាក់ ឬ​កាលណា​ដែល​ខ្លួន​ធ្វើឱ្យ​បាត់បង់ ឬ​ធ្វើឱ្យ​អន្តរាយ​នោះឡើយ​។ ធនាគារកណ្តាល​អាចដកហូត​ដោយ​គ្មាន​ថ្នូរ​នូវ​ក្រដាសប្រាក់​ដែល​មាន​ការខូចខាត​រូបភាព​ក្រៅ ពិសេស​ចំពោះ​ក្រដាសប្រាក់​ណា​ដែល​មាន​សរសេរ លាប​ពណ៌ បោះពុម្ព បោះត្រា ឬ​បិទ​វត្ថុ​ស្អិត​ពីលើ ឬ​ឆ្លុះ​ធ្លាយ ឬ​បាត់​រូបភាព​ដោយ​ប្រការ​ណាក៏ដោយ​»​។

សូមបញ្ជាក់ថា ប្រាក់រៀលតំណាងឱ្យ អត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិ ឯករាជ្យជាតិ សេដ្ឋកិច្ច និងពង្រឹង សាមគ្គីភាពសង្គម។ ធនាគារជាតិនៃកម្ពុជា សង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ពិសេសប្រជាពលរដ្ឋកម្ពុជា នឹងបន្ត ស្មារតីសហការ លើកកម្ពស់ប្រាក់រៀលជាតិ និងរួមចំណែក យ៉ាងសំខាន់ក្នុងការ ប្រឆាំងនឹងទង្វើទាំងឡាយណា ដែលប៉ះពាល់ដល់ គុណតម្លៃប្រាក់រៀល៕ អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

របប​សឹក​មីយ៉ាន់ម៉ា ប្រកាស​បទ​ឈប់បាញ់​បណ្ដោះអាសន្ន ព្រោះ​គ្រោះរញ្ជួយដី

ព័ត៌មានជាតិ១៣ នាទីutes មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានជាតិ១៥ នាទីutes មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋជាន់ទី ០១ ក្រោយផ្សារអូរឫស្សី ខូចខាតសម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

អតីត​ប្រធានរដ្ឋឡាវ លោក ​ខាំ​តៃ ស៊ី​ផាន់​ដ​ន ទទួលមរណភាពក្នុង​វ័យ​១០១ឆ្នាំ

ព័ត៌មានជាតិ៣៥ នាទីutes មុន

GCF កៀរគរមូលនិធិប្រមាណ ២២០ លានដុល្លារ ផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនក្នុងប្រទេសអាស៊ានចំនួន ៥ រួមទាំងកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម