ព័ត៌មានជាតិ
មេឃុំត្នោតអត់ដឹងដីលិចទឹករបស់រដ្ឋរាប់សិបហិកតាក្នុងមូលដ្ឋានត្រូវគេវាទីយក
ដីលិចទឹករាប់សិបហិកតាស្ថិតនៅភូមិអញ្ចេក ឃុំត្នោត ស្រុកបាទី ត្រូវបានក្រុមអ្នកមានលុយយកបង្គោលថ្មរាប់ពាន់បង្គោលបោះកំណត់ព្រំយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
ពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើបានបញ្ជាក់ថា ដីលិចទឹកនៅចំណុចកែងព្រំប្រទល់៣ស្រុកគឺស្រុកបាទី ស្រុកសំរោងនិងស្រុកព្រៃកប្បាស តែដីដែលក្រុមអ្នកមានបោះបង្គោលថ្មយកជាកម្មសិទ្ធនោះ ស្ថិតនៅភូមិអញ្ចេក ឃុំត្នោត ស្រុកបាទី ហើយដីខាងលើនេះជាដីរបស់រដ្ឋសម្រាប់ដោះទឹកជំនន់នារដូវវស្សា។

ពួកគាត់បានបន្តទៀតថា ដីខាងលើនេះបើរដូវវស្សា គឺជាផ្លូវទឹកដ៏សំខាន់ក្នុងការជម្លៀសទឹកជំនន់ជនលិច តែបើរដូវប្រាំងវិញ គឺពលរដ្ឋព្រួសស្រូវឬថែរក្សាស្មៅដើម្បីច្រូតកាត់ជាចំណីសត្វចិញ្ចឹម ពុំមានជាកម្មសិទ្ធរបស់អ្នកណាឡើយ ដឹងតែម្យ៉ាងថា ជាដីរដ្ឋ។ ទើបតែមួយរយៈកន្លងមកនេះស្រាប់តែពួកគាត់បានឃើញលោកមេភូមិអញ្ចេកនាំក្រុមអ្នកមានលុយមកបោះបង្គោលថ្មរាប់ពាន់បង្គោលព័ទ្ធយកដីរដ្ឋរាប់សិបហិកតាដោយគ្មានមូលហេតុ ហើយពួកគាត់បានត្រឹមតែឈមើលគេដាំបង្គោលយកដីរដ្ឋតែប៉ុណ្នោះ។

ពាក់ព័ន្ធករណីខាងលើ លោក អ៊ុក សំបូរ មេឃុំត្នោត បានឲ្យដឹងថា ដីនៅចំណុចខាងលើ គឺពិតជាដីរដ្ឋពិតមែន ហើយលោកមិនបានដឹងថា មានគេបោះបង្គោលថ្មរំលោភយកនោះទេ។
លោកមេឃុំបានបន្តទៀតថា ដីនេះលក់ទិញមិនបានទេ ហើយខាងជំនាញធនធានទឹកហេតុអីមិនចុះមកជួយមើលផង ព្រោះជាដីលិចទឹកក្រោមការគ្រប់គ្រងដោយក្រសួងធនធានទឹក ហើយលោកក៏មិនបានដឹងថា ខាងធនធានទឹកគេមានឯកសារកាត់ឆ្វៀលប៉ុន្មានហិកតានោះទេ។

លោកមេឃុំបានបញ្ជាក់ទៀតថា លោកនឹងចុះទៅពិនិត្យ បើពិតជាមានគេបោះបង្គោលព័ទ្ធយកមែនលោកនឹងរាយការណ៍ជូនថ្នាក់លើដើម្បីសុំគោលការណ៍បន្ត៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៤៩ នាទីutes ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ