Connect with us

ព័ត៌មានជាតិ

អ្នក​​ស្រាវជ្រាវ​​ជីវៈចម្រុះ​​មួយ​ក្រុម​ គ្រោង​បោះពុម្ភ​សៀវភៅ​បរិយាយ​​​ពី​សត្វ​និងរុក្ខជាតិ​នៅ​កម្ពុជា

បានផុស

នៅ

ក្រុមការងារ​ស្រាវជ្រាវ​ជីវៈ​​ចម្រុះ​មួយ​​ក្រុម​គ្រោង​បោះពុម្ព​សៀវភៅ ដើម្បី​បង្កើន​ការ​យល់​ដឹង​ពី​ជីវៈ​ចម្រុះ​នៅ​​ប្រទេស​កម្ពុជា។

លោក សុខ វិជ្ជា សមាជិក​ក្រុម​ការងារ​​ស្រាវជ្រាវ​ជីវៈ​ចម្រុះ​នៃ​ប្រទេស​កម្ពុជា​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ក្នុង​សៀវភៅ​ដែល​គ្រោង​បោះ​ពុម្ភ​នេះ​នឹង​បង្ហាញ​ពី​ប្រភេទ​រុក្ខជាតិ​និង​សត្វ​ជាច្រើន​ប្រភេទ​ ដែលមាន​និង​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សៀវភៅ​ដែលកើត​ឡើង​ពីការ​​ស្រាវជ្រាវ​​យ៉ាង​លម្អិត​នេះ​ នឹង​បង្ហាញ​រាល់​ប្រភេទ​ជីវៈ​ចម្រុះមាន​សត្វ រុក្ខជាតិ​​កម្រ​ទាំង​ក្នុង​ស្រុក និង​នាំ​ចូល​ពី​ក្រៅ រួម​ទាំង​ផ្តល់​ចំណេះដឹង​ពី​ការ​ប្រើប្រាស់​រុក្ខជាតិ​មួយ​ចំនួន​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“ក្នុង​សៀវភៅ​នេះ​មាន​បែងចែក​ជា​ពីរ​គឺ​មាន​ប្រភេទ​រុក្ខជាតិ​ផង និង​សត្វ​ផង អីចឹង​វា​អាច​ជា​ឯកសារ​ដ៏​មាន​សារសំំខាន់​សម្រាប់​សិស្សនិស្សិត​អាច​យកទៅ​បំពេញ​បន្ថែម​ក្នុង​ការ​សិក្សា​ និង​ប្រើប្រាស់​ក្នុងការ​​ស្រាវជ្រាវផ្សេង​ៗ។

បើ​តាម​សមាជិក​ក្រុមចងក្រង​សៀវភៅ​ជីវៈចម្រុះ​​​​រូប​នេះ កន្លងទៅ​មានការ​យក​រុក្ខជាតិមួយ​ចំនួន​​ត្រូវ​បាន​ប្រជាពលរដ្ឋ​យក​ទៅប្រើប្រាស់​​ទាំំង​យល់ច្រឡំ ហើយ​​ដែល​ដូច​អាវុធ​មុខ​ពីរ​បើ​មិន​បាន​ស្វែងយល់​សិក្សា​ឲ្យ​បាន​​ត្រឹមត្រូវ​ អាច​បំផ្លាញ​សុខភាព​ទៅ​វិញ​។

បើ​តាម​ការ​បញ្ជាក់​ពីលោក សុខ វិជ្ជា រាល់​ខ្លឹម​សារ​ក្នុង​សៀវភៅ​នេះ​គឹ​បាន​ពី​ការ​ស្រាវជ្រាវ​តាមប្រភព​​ផ្លូវការ និង​យោង​តាម​ឯកសារ​ពី​ក្រុម​ការងារ​អភិរក្ស។ ការ​ចងក្រង​សៀវភៅ​នេះ​ក៏​មិន​ពាក់ព័ន្ធ​ដល់​ស្ថាប័ន​ណា​ដែរ វា​កើត​ឡើង​ពី​ការ​ស្រាវជ្រាវ​របស់​ក្រុម​ការងារ​ផ្ទាល់ ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ទុក​ជា​ប្រយោជន៍តែ​ប៉ុណ្ណោះ។

សៀវភៅ​ជីវៈ​ចម្រុះ​ដែល​ក្រុម​ការងារ​លោក​សុខ វិជ្ជា បាន​ចងក្រង​ឡើងគ្រោង​បោះ​ពុម្ភ​ចំនួនប្រហែល ១០០ ទៅ ៣០០ ក្បាល ដែល​នឹង​ផ្តល់​តាម​បណ្ណាល័យ​មួយ​ចំនួនឥតគិត​ថ្លៃ ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ដល់​កិច្ច​ការងារ​សង្គម។ ចំណែក​សៀវភៅ​ដែល​នៅ​សល់ នឹង​ដាក់​ឲ្យ​ប្រិយមិត្ត​មាន​ចំណាប់អារម្មណ៍​អាច​ជាវ​យកទៅស្វែងយល់បាន។

​លោក សុខ វិជ្ជា បាន​បញ្ជាក់​ដល់​កម្ពុជា​ថ្មីថា សៀវភៅជីវៈចម្រុះ​ជាស្នាដៃ​ពីការ​ស្រាវជ្រាវនេះ​​នឹង​បោះ​ពុម្ភ​ចេញ​ជា​ភាគ ១ និង​បន្ត​ចេញ​ភាគ​ ២ ឬ​ភាគ ៣ ជា​បន្តបន្ទាប់​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម៨ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៩ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ១១ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

សន្តិសុខសង្គម៨ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម២៣ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ១១ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម