ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តព្រះវិហារជំរុញមន្ត្រីផ្លាស់ប្ដូរឥរិយាបថដើម្បីបង្កើនប្រសិទ្ធភាពការងារ
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានជំរុញអោយមន្ត្រីមួយចំនួនត្រូវផ្លាស់ប្ដូឥរិយាបថ និងទម្លាប់អាក្រក់ដែលមានកន្លងមកចេញអោយអស់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងជួយឱ្យមន្ទីរអាចផ្ដល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព ជាងពេលមុនៗថែមទៀត សម្រាប់ឆ្នាំថ្មី ឆ្នាំ២០២២នេះ ។
ការជំរុញបែបនេះរបស់លោក សំ លាងទ្រី បានធ្វើឡើងកាលពីរសៀលថ្ងៃចន្ទ ៧រោចខែបុស្ស ឆ្នាំ ឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំលើកទី១ នាដើមឆ្នាំ២០២២នេះ នៅសាលប្រជុំធំ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។

ក្នុងកិច្ចប្រជុំនោះ លោក សំ លាងទ្រី បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែមករា និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ ។ តាមរយៈប្រសាសន៍ស្វាគមន៍ លោកប្រធានមន្ទីរបានកោតសសើរដល់មន្ត្រីក្រោមឱវាទដែលបានបំពេញការងារកន្លងមកបានល្អប្រសើរក្នុងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងអ្នកមកទទួលសេវាទាំងអស់នៅមន្ទីរ ទោះបីកន្លងមកមានបញ្ហាការឆ្លងរីករាលដាលដោយជំងឺកូវីដ-១៩ក៏ដោយ។

ទន្ទឹមនឹងនេះលោកប្រធានមន្ទីរក៏បានណែនាំ និងក្រើនរំលឹកឱ្យមន្ត្រីទាំងអស់គោរពបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរឱ្យស្របទៅតាមម៉ោងបំពេញការងារដែលបានកំណត់ ជាពិសេសនៅក្នុងឆ្នាំថ្មីនេះមន្ត្រីមួយចំនួនត្រូវផ្លាស់ប្ដូឥរិយាបថ និងទម្លាប់អាក្រក់ដែលមានកន្លងមកចេញដើម្បីបង្កើនប្រសិទ្ធភាពការងារ និងជួយឱ្យមន្ទីរអាចផ្ដល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពប្រសើរឡើងជាងពេលមុនៗទៀត៕
អត្ថបទ៖ ស្រីរ័ត្ន


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព