ព័ត៌មានជាតិ
អ្នករត់ម៉ូតូរ៉ឺម៉កកង់បីភាគច្រើន បញ្ឈប់ការដឹកមនុស្ស មកដឹកអីវ៉ាន់លក់វិញ
បច្ចុប្បន្នគេពិនិត្យឃើញ ម្ចាស់ម៉ូតូរ៉ឺម៉កកង់បីភាគច្រើន បានបញ្ឈប់ការដឹកមនុស្សយកលុយ ហើយបែរជាងាកមកដឹកអីវ៉ាន់លក់ចល័តវិញ។
តាមការរៀបរាប់ពីបុរសឈ្មោះ គឿន ថាន ដែលជាប្រជាពលរដ្ឋ រស់នៅភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឲ្យដឹងថា មូលហេតុដែលរូបលោក យកម៉ូតូរ៉ឺម៉កកង់បី មកដឹកអីវ៉ាន់ ដូចជាផ្លែឈើលក់វិញនេះ គឺដោយសារតែពុំសូវមានអ្នកជិះដូចពីមុន ដែលម៉ូយភាគច្រើនធ្លាប់ជិះ គឺពួកគេមានយានជំនិះផ្ទាល់ខ្លួន សម្រាប់ធ្វើដំណើរទៅហើយ។
លោក គឿន ថាន បានឲ្យដឹងបន្តថា ជាច្រើនឆ្នាំមកហើយ រូបលោកបានប្រកបរបរដឹកមនុស្ស ពីផ្សារព្រែកឯង ឬផ្សារកៀនស្វាយ ឆ្ពោះមកកាន់ផ្សារច្បារអំពៅ ដោយទទួលបានកម្រៃគួរសម។ ប៉ុន្តែក្រោយមក សឹងរកលុយទិញអង្ករច្រកឆ្នាំងពុំបាន ក៏ព្រោះតែម៉ូយធ្លាប់ជិះ គេទិញម៉ូតូជិះផ្ទាល់ខ្លួនអស់ទៅហើយ។ ដូច្នេះហើយ ទើបលោកយករ៉ឺម៉កម៉ូតូ មកដឹកផ្លែឈើលក់ចល័តទៅវិញ។
ដោយឡែកលោក គឹម ឌឿន ដែលមានលំនៅដ្ឋាន នៅឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឲ្យដឹងដែរថា សព្វថ្ងៃនេះរូបលោក បានយករ៉ឺម៉កម៉ូតូ មកដឹកផ្លែឈើលក់ចល័ត នៅតាមទីប្រជុំជនដោយសារតែស៊ីឈ្នួល ដឹកមនុស្សមិនបាន។ លោកបន្តថា ជាច្រើនឆ្នាំមកហើយ រូបលោកបានប្រកបរបរ ដឹកម៉ូយពីផ្សារគគីរ ស្រុកកៀនស្វាយ មកផ្សារច្បារអំពៅ ដោយទទួលបានកម្រៃចិញ្ចឹមគ្រួសារបានល្អ ហើយសល់លុយបង់ធនាគារ ថែមទៀតផង។
លុះដល់អំឡុងឆ្នាំដើមឆ្នាំ ២០២០ ស្រាប់តែលែងមានម៉ូយមកជិះ ដោយសារពួកគេបានទិញម៉ូតូសម្រាប់ធ្វើដំណើរផ្ទាល់ខ្លួន។ ដូច្នេះហើយ ទើបអ្នករកស៊ីរត់រ៉ឺម៉កម៉ូតូ នាំគ្នាយករ៉ឺម៉កដឹកផ្លែឈើលក់វិញ តែទោះជាយ៉ាងណា ក៏បានប្រាក់កម្រៃគ្រាន់ចិញ្ចឹមគ្រួសារ ដោយមួយថ្ងៃអាចរកបានប្រាក់រហូតដល់ទៅ ៧ម៉ឺនរៀលដែរ៕
អត្ថបទ៖ នរា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ