ព័ត៌មានជាតិ
ត្រីផ្សោត តំបន់ទេសចរណ៍ព្រះរំកិល កន្ទុយជាប់មង អាចប្រឈមនឹងការស្លាប់
ត្រីផ្សោតដែលនៅសល់តែមួយក្បាលនៅក្នុងអន្លង់ឈើទាល តំបន់ទេសចរណ៍ព្រះរំកិល ពេលនេះបានធ្លាក់ខ្លួនស្គម ព្រោះតែកន្ទុយជាប់មង មិនអាចចាប់ចំណី ធ្វើជាអាហារបាន ហើយប្រឈមនឹងការស្លាប់នៅថ្ងៃខាងមុខ។

មន្ត្រីឆ្មាំទន្លេលោក ដន បាន់ បានឲ្យដឹងនៅថ្ងៃទី ២៥ ខែមករានេះថា អស់រយៈពេលជិតមួយខែហើយ ដែលត្រីផ្សោតមួយក្បាលនេះ កន្ទុយវាបានជាប់មងតាំងពីថ្ងៃទី ៦ ខែមករា រហូតមកដល់ពេលនេះ ប្រជាសហគមន៍ រួមជាមួយឆ្មាំទន្លេ និងមន្ត្រីពាក់ព័ន្ធ តាមជួយសង្គ្រោះ តែមិនអាជួយសង្គ្រោះបាន។ លោកបានបន្តឲ្យដឹងទៀតថា បើសិនមិនអាចសង្គ្រោះ ដោះមងចេញពីកន្ទុយវាបានទេ វាអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារតែ វាមិនអាចចាប់ចំណីបាន សម្រាប់ទ្រទ្រង់រាងកាយវាបានយូរប៉ុណ្ណាទៀតនោះទេ ព្រោះរហូតមកដល់ថ្ងៃនេះ ត្រីផ្សោតមួយក្បាលនេះបានធ្លាក់ខ្លួនស្គមជាងមុន នឹងស្ថានភាពចុះខ្សោយជាបណ្ដើរៗហើយ។

លោក ផយ វណ្ណា ប្រធានសហគមន៍ទេសចរណ៍ព្រះរំកិល ក៏បានបញ្ជាក់ឱ្យដឹងដែរថា ត្រីផ្សោតមួយក្បាលនេះ យើងឃើញវាផុសឡើងទាំងកន្ទុយជាប់មង ក្នុងស្ថានភាពស្គមជាងមុន និងស្ថានភាពចុះខ្សោយជាងមុន ប្រឈមគ្រោះថ្នាក់នៅថ្ងៃខាងមុខ បើសិនជាក្រុមការងារជួយសង្គ្រោះ មិនអាចជួយសង្គ្រោះដោះមងចេញពីកន្ទុយវាបាននោះ។ លោកបានបន្តឲ្យដឹងទៀតថា ទោះជាយើងពេលនេះ មិនអាចជួយសង្គ្រោះវាបានមែន តែក្រុមការងារនៅតែព្យាយាមរកដំណោះស្រាយ និងវិធីជួយសង្គ្រោះ ទោះជួយបាន ឬមិនបានយើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព។

លោកស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលបានឲ្យដឹងដែរថា ក្រុមការងារជួយសង្គ្រោះ នៅតែបន្តជួយសង្គ្រោះ តែវាក៏នៅតែជាបញ្ហាប្រឈមដែរ ព្រោះយើងគ្មានសម្ភារៈសម្រាប់ជួយបាន ហើយលោកក៏បានរាយការណ៍ ទៅមន្ត្រីជំនាញថ្នាក់ជាតិ នៃរដ្ឋបាលជលផល និងជូនដំណឹង ទៅផ្នែកអង្គការ wws ដើម្បីស្វែងរកដំណោះស្រាយ សង្គ្រោះត្រីផ្សោតមួយក្បាលនេះដែរ។
បច្ចុប្បន្នត្រីផ្សោតមួយក្បាលនេះ កំពុងប្រឈមនឹងគ្រោះថ្នាក់ ព្រោះអស់រយៈពេលជិត មួយខែហើយ ដែលកន្ទុយវាជាប់មង មិនអាចចាប់ចំណីបានខ្លួន ធ្លាក់ស្គម និងខ្សោយកម្លាំងអាចប្រឈមនឹងការស្លាប់បើមិនអាចជួយសង្គ្រោះបាន៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ