Connect with us

ព័ត៌មានជាតិ

ចិនគ្រោង​បញ្ជូនក្រុមវេជ្ជសាស្ត្របុរាណ​​ មក​ជួយ​គ្រូពេទ្យកម្ពុជាព្យាបាល​កូវីដ ​១៩

បានផុស

នៅ

រដ្ឋាភិបាលចិន គ្រោងបញ្ជូនក្រុមវេជ្ជសាស្ត្របុរាណចិនមកកាន់ប្រទេសកម្ពុជា ដើម្បីជួយពង្រឹងសមត្ថភាពគ្រូពេទ្យកម្ពុជាលើការព្យាបាលជំងឺកូវីដ១៩ តាមបែបវេជ្ជសាស្ត្របុរាណចិន។

ការបញ្ជួនក្រុមវេជ្ជសាស្ត្របុរាណចិនមកកាន់កម្ពុជាខាងមុខ ត្រូវបានចុះហត្ថលេខារវាងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពជា និង លោកសាស្ត្រាចារ្យ Hang Luqi អនុប្រធានរដ្ឋបាលជាតិវេជ្ជសាស្ត្របុរាណចិន ដោយមានការចូលរួមពីលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃទី ២៥ ខែ​មករាឆ្នាំ២០២២ នៅទីស្តីការ​ក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានឯកភាពទៅលើគំនិតផ្តួចផ្ដើមបញ្ចូនអ្នកជំនាញវេជ្ជសាស្ត បុរាណចិនមកជួយក្នុងការព្យាបាលជំងឺកូវីដ-១៩ ដោយប្រើឱសថ និងវេជ្ជសាស្ត្របុរានចិន។ កិច្ចសហការបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្របុរាណ​ចិន​មកជួយពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលកម្ពុជាមិនត្រឹមតែរយៈពេលមួយឆ្នាំ និងនៅតែមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈប៉ុណ្ណោះទេ តែនឹងត្រូវពង្រីកទៅមន្ទីរពេទ្យផ្សេងទៀតផងដែរ។

លោកសាស្ត្រាចារ្យ Huang Luqi បានសម្តែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន លើវិស័យសុខាភិបាល ជាពិសេសអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ធំស្កឹមស្គៃ ដែលបំពាក់ដោយសម្ភារៈបរិក្ខារវេជ្ជសាស្ត្រដ៏ទំនើបដំបូងគេនៅកម្ពុជា។

លោកសាស្ត្រាចារ្យ Huang Luqi បានអះអាងថា លោកក៏អញ្ជើញទៅទស្សនកិច្ចមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដើម្បីពិនិត្យលទ្ធភាពបង្កើតមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដោយប្រើវេជ្ជសាស្ត្របុរាណចិន ទៅតាមស្ថានភាព និងតម្រូវការជាក់ស្តែងរបស់មន្ទីរពេទ្យផងដែរ។

លោកសាស្ត្រាចា​រ្យ ម៉ម ប៊ុនហេង បានចាត់ទុកដំណើរទស្សនកិច្ចរបស់រដ្ឋបាលជាតិវេជ្ជសាស្ត្រ បុរាណចិន មិនត្រឹម​តែ​ជួយ​ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងនិងពង្រីកវេជ្ជសាស្ត្របុរាណប្រទេសទាំងពីរថែមទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១២ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៥ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៣ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម