Connect with us

ព័ត៌មានជាតិ

កម្ពុជាទទួលបាន ជំនួយវ៉ាក់សាំងជាបន្តបន្ទាប់ ដោយសារ​តែដើរលើនយោបាយការទូត ត្រឹមត្រូវ

បានផុស

នៅ

ប្រទេសកម្ពុជា បានទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ពីបណ្ដាប្រទេសនានានៅលើ​ពិភពលោក ដែលនាំឲ្យកម្ពុជាអាចសម្រេចបានលទ្ធផល ចាក់វ៉ាក់ជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស។

កាលពីពេលកន្លងទៅ ប្រទេសកម្ពុជា បានទទួលជំនួយវ៉ាក់សាំង តាមរយៈយន្តការទ្វេភាគី និងតាមរយៈ​ យន្តការកូវ៉ាក់ ដោយមកដល់ពេលនេះ មានប្រទេសដូចជា៖ ចិន, ជប៉ុន, អាមេរិក, អង់គ្លេស, និងអូស្ត្រាលី ជាដើម បានផ្ដល់ជំនួយវ៉ាក់សាំង មកកាន់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង ដែ​ល​ជាជំនួយ របស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ប្រភេទអាស្ត្រាហ្សេនីកា ចំនួន ៣០ម៉ឺនដូសទៀត នៅព្រលានយន្ដហោះភ្នំពេញអន្តរជាតិ។ តើមានមូលហេតុអ្វីខ្លះ ដែលនាំឲ្យប្រទេសកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តបន្ទាប់យ៉ាងដូច្នេះ?

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល លោក ​ជា ច័ន្ទ​បរិបូរណ៍ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៥ ខែមករានេះថា ការដែលប្រទេសកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តបន្ទាប់នេះ ដោយសារតែសិល្បៈការទូត ដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកថា «មិនអាចកាត់ផ្ដាច់បានអំពី គេហៅថា សិល្បៈការទូត សម្រាប់ឆ្លុះបញ្ចាំងអំពីកម្ពុជា កម្ពុជាមានវ៉ាក់សាំងដោយសំបូរបែប ទាំងយើងទិញ ទាំងជំនួយទ្វេភាគី នោះហើយ បង្ហាញអំពីសិល្បៈការទូតរបស់ប្រមុខដឹកនាំរបស់យើង ដែលមានភាពឈ្លាសវៃ ដូចខ្ញុំនិយាយខាងដើម ប្រទេសខ្លះរកវ៉ាក់សាំងប្រើអត់ទាន់បានផង»។

លោក ​ជា ច័ន្ទ​បរិបូរណ៍ ដែលជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានរំលឹកផងដែរថា អង្គការសុខភាពពិភពលោក កាលពីខែធ្នូឆ្នាំ ២០២១កន្លងទៅនេះ បានបង្ហាញរបាយការណ៍មួយ ដោយថា ប្រទេសអ្នកមាន គឺបានចាក់វ៉ាក់សាំងជូនប្រជាជន របស់ពួកគេ បានរហូតដល់ដូសជំរុញពី ៧៥ ទៅ៨០ភាគរយហើយ តែសម្រាប់ប្រទេសក្រីក្រនៅតំបន់អាហ្វ្រិក គឺបានប្រមាណតែ ១០ភាគរយប៉ុណ្ណោះ ហើយប្រទេ​សខ្លះទៀត បានទទួលវ៉ាក់សាំងហើយ តែពុំមានគ្រូពេទ្យសម្រាប់ចាក់ទៅទៀត។

ចំណែកប្រទេសកម្ពុជាវិញ គឺបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរហូតដល់ដូសទី ៤ ដែល​ជាដូសជំរុញទៅហើយ និងចាក់បានលើស ៨៥ភាគរយនៃចំនួនប្រជាជន ផងដែរ ទោះបីជាប្រទេសកម្ពុជា មិនមែនជាប្រទេសអ្នកមានក៏ដោយ។ លោកបន្ថែមថា «វ៉ាក់សាំង បានឆ្លុះបញ្ចាំងអំពីភាពប៉ិនប្រសប់ អំពីភាពឈ្លាសវៃ ដឹកនាំរបស់ប្រមុខដឹកនាំរបស់យើង វិញ្ញាសារកូវីដ-១៩ វាជាវិញ្ញាសារមួយ ដែលខ្ញុំចាប់អារម្មណ៍ចំណុចចំនួន ២ ដែលទីមួយ គឺទាញមនុស្សឲ្យបែរមកគោរព នូវវប្បធម៌អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណីសាសនា របស់ខ្លួនវិញ ហើយទីពីរ គឺឆ្លុះបញ្ចាំងឲ្យឃើញថាតើ មេដឹកនាំរូបណា ដែលមានភាពប៉ិនប្រសប់»។

ចំណែកលោកបណ្ឌិត គិន ភា ប្រ​ធា​នវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីដែរថា មូលហេតុដែលនាំឲ្យប្រទេសកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងជាបន្តបន្ទាប់នោះ ដោយសារតែការដើរលើនយោបាយការបរទេស ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ ម្យ៉ាងទៀត កន្លង មកប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកា​សហើយថា កម្ពុជាស្វាគមន៍ជានិច្ចនូវរាល់ការផ្ដល់ជំនួយ ពីបណ្ដាប្រទេសនានានៅលើពិភពលោក ដោ​យថា ប្រទេសកម្ពុជា មានទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់។ ដូច្នេះទើប ធ្វើឲ្យប្រទេសកម្ពុជា ទទួ​លបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ ប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូចជា៖ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៩៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៤៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ -លើកុមារអាយុពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥​,៨២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧,៣៨២ នាក់។ -លើកុមារអាយុ ៥ឆ្នាំ មាន ១០៥​,២៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧នាក់។ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,៦២%៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម