ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលបានប្តូរមកឱ្យនៅលើគោក លែងចង់ចុះទឹកវិញ
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអះអាងថា ការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ពីក្នុងទឹកមកលើគោក ធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្ត និងម្ចាស់ការ ហើយមកដល់ពេលនេះ ពួកគាត់លែងចង់ចុះទឹកវិញហើយ ដោយសារតែនៅលើគោកផ្តល់ភាពងាយស្រួលជាងនៅក្នុងទឹក។

ការថ្លែងនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង” ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២។
លោក ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍ថា ការផ្លាស់ប្ដូរប្រជាពលរដ្ឋពីក្នុងទឹកឡើងលើគោគ សម្រាប់ប្រជាពលរដ្ឋខ្មែរ តាមគោលការណ៍រាជរដ្ឋាភិបាល គឺបែងចែកផ្ដល់ដី ដែលមានប្រជាពលរដ្ឋទាំងខ្មែរ វៀតណាម និងឥស្លាម។ ជំនាញរបស់គាត់មានតែមួយ គឺការចិញ្ចឹមត្រី ប៉ុន្តែនៅពេលមករស់នៅលើគោក អាជ្ញាធរក៏នៅតែរក្សាជំនាញរបស់គាត់ គឺការចិញ្ចឹមត្រីនេះដដែល គ្រាន់តែតាមផែនការរបស់អាជ្ញាធរ ត្រូវធ្វើឱ្យការចិញ្ចឹមត្រីរបស់គាត់មានទិន្នផលខ្ពស់ ហើយរយៈពេលខ្លីជាងមុន និងមិនប៉ះពាល់បរិស្ថាន។

លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់ដែរថា ដើម្បីឱ្យពួកគាត់មានជំនាញបន្ថែម អាជ្ញាធរមានគម្រោងសហការជាមួយជំនាញ ដើម្បីបណ្ដុះបណ្ដាលពួកគាត់ ដោយត្រូវសាងសង់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅទីនោះ ប៉ុន្តែត្រូវស្ទះដោយសារតែវិបត្តិកូវីដ-១៩។ លោកបានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ បើទោះបីជាមិនទាន់បានបណ្ដុះបណ្ដាលក៏ដោយ ក៏ពួកគាត់ចេះលក់កាហ្វេ ចេះបើកភោជនីយដ្ឋាន លក់គ្រឿងទេស លក់សំភារៈផ្សេងៗជាដើម ហើយពេលនេះបើចង់ឱ្យពួកគាត់ចុះទៅក្នុងទៅវិញ ក៏ពួកគាត់មិនទៅដែរ ដោយសារតែនៅលើគោក គាត់ដើរបានឆ្ងាយ ទៅណាមកណាស្រួលជាងនៅក្នុងទឹក បូករួមទាំងការទៅសាលារបស់កូនៗ ទៅផ្សារ ដើរលេង ជិះម៉ូតូ ជិះឡាន តាមត្រូវការ និងទៅមន្ទីរពេទ្យជាដើម ហើយពួកគាត់ក៏អាចប្រកបរបរផ្សេងៗទៀតក្រៅពីចិញ្ចឹមត្រី។
ក្នុងនាមអាជ្ញាធរខេត្ត លោក ស៊ិន សុវណ្ណារិទ្ធ បានអះអាងថា ការចាកចេញ ឬការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋទាំងអស់នោះ គឺគាត់ស្ម័គ្រចិត្តចាកចេញ ដោយមិនមានការបង្ខិតបង្ខំ ហើយពួកគាត់ម្ចាស់ការក្នុងការផ្លាស់ប្ដូរទីលំនៅខ្លួនឯងផងដែរ ហើយផលដែលពួកគាត់ទទួលបានច្រើនជាងមុន គឺកូនគាត់ទៅរៀនដោយមិនបាច់ជិៈទូក មិនប្រឈមលិចទឹក មិនប្រឈមខ្យល់ព្យុះ នឹងមិនស្ទះចរាចរណ៍កំប្លោក។

គួររំលឹកថា ផ្ទះបណ្តែតទឹករាប់ពាន់ខ្នង ដែលរស់នៅលើដងទន្លេផ្សារក្រោម ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានគេពិនិត្យឃើញថា បានបង្កឱ្យមានផលបះពាល់ធ្ងន់ធ្ងរដល់បិរស្ថាន និងស្ទះចរាចរណ៍ផ្លូវទឹក នៅពេលដែលទឹកទន្លេកំពុងរីងរាក់ និងផ្លូវរួមតូច ហើយក៏ធ្វើឱ្យបះពាល់ការចរាចរណ៍មច្ឆាជាតិ និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ សោភណ្ឌ័ភាព បះពាល់លើវិស័យទេសចរណ៍ជាតិ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង