Connect with us

ព័ត៌មានជាតិ

សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ និង ព្រះករុណា នរោត្តម សីហមុនី ប្រទាន​ព្រះ​រាជ​ទ្រព្យ សម្រាប់​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​

បានផុស

នៅ

ព្រះករុណា​ជា​អ​ម្ចាស់​ជីវិត​លើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ជា​ទី​គោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្រោម​ព្រះរាជ​តម្រិះ​ដង្ហែ​តាម​ព្រះរាជ​សកម្មភាព​ដ៏​ឧត្ដុង្គឧត្ដម នៃ​ព្រះករុណា ព្រះ​វររាជបិតា​សុខាភិបាល​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ជា​ទី​គោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ព្រះរាជហឫទ័យ​ទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​ប្រឈម​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​វិភាគទាន​ដ៏​វិសេសវិសាល​នូវ​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ដ៏​ឧត្ដុង្គឧត្ដម​ចំនួន ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក (​ព្រះករុណា ព្រះមហាក្សត្រ ចំនួន ៥០ម៉ឺន​ដុល្លារ និង​សម្តេចព្រះ​មហាក្សត្រី ចំនួន ៥០​ម៉ឺន​ដុល្លារ​) ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ ឯក​ឧត្តម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដើម្បី​ទិញ​នូវ​វ៉ាក់សាំង​នៃ​ជំងឺ COVID-19 នា​វេលា​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤០ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៤៨ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៥២ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម