Connect with us

ព័ត៌មានជាតិ

អាជ្ញាធរថៃឃាត់ឈ្មួញដឹកសាច់ និងឆ្អឹងជំនីជ្រូក ខុសច្បាប់នៅក្បែរព្រំដែន​ដុតកម្ទេចចោល

បានផុស

នៅ

កម្លាំងជំនាញថៃ បានឃាត់រថយន្តកុងតឺន័រមួយគ្រឿង បន្ទាប់ពីរថយន្តនោះបានឆ្លងស្ពានមិត្តភាពថៃ-ឡាវ ( ស្ពានទី២ ) ឆ្ពោះចូលទៅក្នុងប្រទេសថៃ    កាលពីព្រលប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចរកឃើញ នៅក្នុងរថយន្តមានសាច់ និងឆ្អឹងជំនីជ្រូក សរុបប្រមាណ ២៤ តោន បើគិតជាទឹកប្រាក់ប្រហែល ៦ លានបាត ដោយសាច់ជ្រូកទាំងនេះ គ្មានច្បាប់អនុញ្ញាតក្នុងការនាំចូល និងគ្មានការឆ្លងកាត់ត្រួតពិនិត្យពីជំនាញបសុពេទ្យឡើយ។ ហេតុដូច្នេះក្រសួងកសិកម្មបានសម្រេចធ្វើការដុតកម្ទេចចោលទាំងអស់ ដោយឡែកអ្នកបើកបរ ដែលពាក់ព័ន្ធ យោងតាមផ្លូវច្បាប់ ត្រូវមានទោសជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ មិនលើសពី ២ សែនបាត។

ជុំវិញរឿងរ៉ាវទាំងអស់នេះ ក្រសួងកសិកម្មថៃ បានចាត់កម្លាំងចុះសហការជាមួយមន្ត្រីបសុសត្វ និងមន្ត្រីការពារព្រំដែន គ្រប់ច្រកល្ហក ឈរជើង២៤ម៉ោង ដើម្បីឃ្លាំមើលករណីណាដែលមានការសង្ស័យ។

សូមបញ្ជាក់ថា មួយរយ:ចុងក្រោយនេះ គេសង្គេតឃើញថា សាច់ជ្រូកនៅលើទីផ្សារក្នុងប្រទេសថៃ បានហក់ឡើងថ្លៃយ៉ាងខ្ពស់ ដែលធ្វើឲ្យប្រជាពលរដ្ឋថៃមួយចំនួន ងាកមកបរិភោគសាច់ក្រពើជំនួសវិញ ដោយសារតែសាច់ក្រពើមានតម្លៃថោក។ អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៤ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម