ព័ត៌មានជាតិ
ម៉ាសនៅរក្សាតម្លៃធម្មតា ទោះករណីឆ្លងកូវីដ១៩ ដល់សហគមន៍
តម្លៃម៉ាសនៅលើទីផ្សារមិនបានហក់ឡើងទេ បើទោះករណីឆ្លងកូវីដ១៩ បានចូលដល់សហគមន៍ក្តី។ ការឆ្លងចូលសហគមន៍ ដែលរាជរដ្ឋាភិបាលឱ្យឈ្មោះថា ព្រឹត្តិការណ៍ ២៨ វិច្ឆិកា។

អាជីវករលក់ម៉ាស បានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១០ ខែធ្នូនេះថា តម្លៃម៉ាសរបស់ពួកគាត់ បានចុះថ្លៃយ៉ាងខ្លាំងខុសប្លែក ជាងពេលផ្ទុះករណីនាំចូលកូវីដ១៩ កាលពីពាក់កណ្តលឆ្នាំ។ អាជីវករបន្តថា ម៉ាសលក់រាយនាពេលនេះ គឺធ្លាក់ចុះរហូតដល់ម៉ាស១ថ្លៃ១៥០រៀលខុសពីមុនមានតម្លៃ១០០០រៀល ក្នុងម៉ាស១ ហើយការធ្លាក់ថ្លៃនេះ គឺពួកគាត់បានចំណេញបានតិច មិនដូចមុនចំណេញច្រើន។

អាជីវករ នឿន នារី លក់ម៉ាស់នៅផ្សារច្បារអំពៅ បាននិយាយថា ចាប់តាំងពីអាជ្ញាធរមូលដ្ឋាននាំយកម៉ាសរបស់សម្តេចតេជោ មកចែកជូនប្រជាពលរដ្ឋ តាមបណ្តាផ្សារនិងតាមខ្នងផ្ទះប្រជាពលរដ្ឋកាលពីប៉ុន្មានថ្ងៃមុននេះ គឺធ្វើឲ្យតម្លៃម៉ាសធ្លាក់ចុះ។ទោះជាយ៉ាងណា គឺបងប្អូនអាជីវករនាំគ្នាពេញចិត្ត ព្រោះមនុស្សគ្រប់រូបសុទ្ធ តែមានពាក់ម៉ាសគ្រប់ៗគ្នា មិនថាអ្នកមានឬអ្នកក្រ។ ចំណែកអាជីវករ ចាន់ ធិតាកុល ដែលលក់ម៉ាសនៅផ្សារចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់ថា តម្លៃម៉ាសពិតជាចុះថ្លៃមិនដូចពីដើមឆ្នាំ កាលដែលផ្ទុះខ្លាំងជំងឺកូវីដ១៩ដំបូង ដែលតម្លៃម៉ាស១ថ្លៃ១០០០រៀល ហើយថែមទាំងរកម៉ាសលក់មិនចង់បាន។ ប៉ុន្តែការធ្លាក់ថ្លៃនេះ គឺបន្ទាប់ពីម៉ាសរបស់សម្តេច បានផ្តល់ជូនអាជ្ញាធរឲ្យផ្តល់ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះមកនោះ។

ទន្ទឹមនឹងការចុះថ្លៃម៉ាសនេះដែរ លោក ផល សុគុណ ដែលជាអ្នករត់តាក់ស៊ី បាននិយាយថា ពួកគាត់មានការសប្បាយចិត្ត ពេលតម្លៃម៉ាសមានការចុះថ្លៃ ដោយសារតែអ្នករត់តាក់ស៊ីមានលទ្ធភាពទិញម៉ាសចែកជូនអ្នកដំណើរ ដែលជិះរថយន្តរបស់ពួកគាត់ ដើម្បីការពារជំងឺកូវីដ១៩នេះ។
គួរបញ្ជាក់ថា ម៉ាស់ដែលដាក់លក់តាមទីផ្សាររាល់ថ្ងៃនេះភាគច្រើន គឺនាំចូលពីប្រទេសចិន និងវៀតណាម។ប្រជាពលរដ្ឋពេញចិត្តនូវតម្លៃម៉ាសមិនឡើងថ្លៃ ដើម្បីគ្រប់គ្នាមានលទ្ធភាពទិញយកទៅប្រើប្រាស់៕
អត្ថបទ៖ នរា
សូមចុចអាន៖ អាជ្ញាធរក្រុងសំរោង ចុះផ្សព្វផ្សាយការទប់ស្កាត់ជំងឺកូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី