Connect with us

ព័ត៌មានជាតិ

​ម៉ាស​នៅរក្សា​តម្លៃធម្មតា​​ ទោះករណី​ឆ្លងកូវីដ១៩ ដល់​សហគមន៍

បានផុស

នៅ

តម្លៃ​ម៉ាស​នៅ​លើ​ទីផ្សារ​​មិន​បាន​ហក់​ឡើង​ទេ បើទោះ​ករណីឆ្លងកូវីដ១៩ បាន​ចូល​ដល់​សហគមន៍ក្តី​។ ការ​ឆ្លង​ចូល​សហគមន៍ ដែល​រាជរដ្ឋាភិបាល​ឱ្យ​ឈ្មោះ​ថា ព្រឹត្តិការណ៍ ២៨ វិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករ​លក់​ម៉ាស បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​ខែ​ធ្នូ​នេះ​ថា ​តម្លៃ​ម៉ាស​របស់​ពួកគាត់​ បាន​ចុះថ្លៃ​យ៉ាង​ខ្លាំង​ខុសប្លែក​​ ជាងពេល​​ផ្ទុះ​ករណីនាំ​ចូល​​កូវីដ១៩​ កាល​ពីពាក់កណ្តល​ឆ្នាំ​​។ អាជីវករ​បន្ត​ថា ​ម៉ាស​លក់រាយ​នា​ពេល​នេះ​ គឺ​ធ្លាក់​ចុះ​រហូតដល់​ម៉ាស​១​ថ្លៃ​១៥០​រៀល​ខុស​ពីមុន​មានតម្លៃ​១០០០​រៀល ​ក្នុង​ម៉ាស​១ ​ហើយ​ការ​ធ្លាក់​ថ្លៃ​នេះ​ គឺ​ពួកគាត់​បាន​ចំណេញ​បាន​តិច​ មិន​ដូច​មុន​ចំណេញ​ច្រើន​។

​អាជីវ​ករ នឿន នារី លក់​ម៉ាស់​នៅ​ផ្សារ​ច្បារអំពៅ​ បាន​និយាយ​ថា​ ចាប់​តាំងពី​អាជ្ញាធរ​មូលដ្ឋាន​នាំ​យក​ម៉ាស​របស់​សម្តេច​តេ​ជោ មក​ចែក​ជូន​ប្រជាពលរដ្ឋ​ តាម​បណ្តា​ផ្សារ​និង​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​កាល​ពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ គឺ​ធ្វើ​ឲ្យ​តម្លៃ​ម៉ាស​ធ្លាក់​ចុះ​​។​ទោះជា​យ៉ាងណា​ គឺ​បងប្អូន​អាជីវករ​នាំគ្នា​ពេញចិត្ត​ ព្រោះ​មនុស្ស​គ្រប់រូប​សុទ្ធ​ តែ​មាន​ពាក់​ម៉ាស​គ្រប់ៗ​គ្នា​ មិន​ថា​អ្នកមាន​ឬ​អ្នកក្រ​។ ចំណែក​អាជីវករ​ ចាន់ ធិ​តា​កុល ដែល​លក់​ម៉ាស​នៅ​ផ្សារ​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ ​បាន​ប្រាប់​ថា​ តម្លៃ​ម៉ាស​ពិតជា​ចុះថ្លៃ​មិន​ដូច​ពី​ដើម​ឆ្នាំ​ កាល​ដែល​ផ្ទុះ​ខ្លាំង​ជំងឺ​កូ​វីដ​១៩​ដំបូង ដែល​តម្លៃ​ម៉ាស​១​ថ្លៃ​១០០០​រៀល​ ហើយ​ថែមទាំង​រក​ម៉ាស​លក់​មិន​ចង់បាន​។​ ប៉ុន្តែ​ការ​ធ្លាក់​ថ្លៃ​នេះ ​គឺ​បន្ទាប់ពី​ម៉ាស​របស់​សម្តេច បាន​ផ្តល់​ជូន​អាជ្ញាធរ​ឲ្យ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​មក​នោះ​។

​ទន្ទឹម​នឹង​ការ​ចុះ​ថ្លៃ​ម៉ាស​នេះ​ដែរ លោក ផល សុ​គុណ ដែល​ជា​អ្នក​រត់​តាក់​ស៊ី​ បាន​និយាយ​ថា ពួកគាត់​មានការ​សប្បាយចិត្ត​ ពេល​តម្លៃ​ម៉ាស​មានការ​ចុះថ្លៃ​ ដោយសារតែ​អ្នក​រត់​តាក់​ស៊ី​មានលទ្ធភាព​ទិញ​ម៉ាស​ចែក​ជូន​អ្នកដំណើរ​ ដែល​ជិះ​រថយន្ត​របស់​ពួកគាត់​ ដើម្បី​ការពារ​ជំងឺ​កូ​វីដ​១៩​នេះ​។

​គួរ​បញ្ជាក់​ថា ​ម៉ាស់​ដែល​ដាក់​លក់​តាម​ទីផ្សារ​រាល់​ថ្ងៃ​នេះភាគច្រើន​​ គឺ​នាំចូល​ពី​ប្រទេស​ចិន​ និង​វៀតណាម​។​ប្រជាពលរដ្ឋ​ពេញចិត្ត​នូវ​តម្លៃ​ម៉ាស​មិនឡើង​ថ្លៃ​ ដើម្បី​​គ្រប់​គ្នា​មានលទ្ធភាព​ទិញ​យក​ទៅ​ប្រើ​ប្រាស់​៕

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​អាជ្ញាធរ​ក្រុង​សំរោង ចុះ​ផ្សព្វ​ផ្សាយ​​ការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម