ព័ត៌មានជាតិ
កម្ពុជា ប្រកាសបើកយុទ្ធនាការ“កម្ពុជា ៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង” នៅថ្ងៃទី២៧ មករា
កម្ពុជា នឹងប្រកាសបើកយុទ្ធនាការ “កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង” នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ ដោយមានការចូលរូមពីរដ្ឋមន្ត្រីមកពីក្រសួងពាក់ព័ន្ធចំនួន៥រូប។ ការប្រកាសបើកយុទ្ធនាការនេះ បានធ្វើឡើងក្រោយពីកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២ ដែលចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែមករា នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់។

សេចក្តីជួនដំណឹងរបស់ក្រសួងទេសចរណ៍ចុះថ្ងៃទី២៥ ខែមករា បានឱ្យដឹងថា ក្រសួងទេសចរណ៍ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងគណៈកម្មាធិការជាតិវាយតម្លៃទី-ក្រុងស្អាត គ្រោងនឹងរៀបចំកម្មវិធីបើកយុទ្ធនាការ “កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង” ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ នាទីព្រឹក នៅទីស្តីការក្រសួងទេសចរណ៍។ កម្មវិធីនេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ។

ក្រសួងទេសចរណ៍បានបន្តថា យុទ្ធនាការនេះ នឹងមានការចូលរួមពីរដ្ឋមន្ត្រីមកពីក្រសួងពាក់ព័ន្ធចំនួន៤រូបផ្សេងទៀត ក្នុងនោះរួមមាន លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឹកូវីដ-១៩ និងសមាជិក សមាជិកាគណៈកម្មាធិការជាតិវាយ តម្លៃទីក្រុងស្អាតជាច្រើនទៀតផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ក្រោយពីស្ថានភាពជំងឺកូវីដ១៩ មានការថយចុះ។ ជាងនេះទៀត រដ្ឋាភិបាល ក៏បានប្រកាសបិទបញ្ចប់សហគន៍២០ ខែកម្ភៈ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ