ព័ត៌មានជាតិ
ផ្លូវកាត់ថ្មីមួយខ្សែគ្រោងស្ថាបនាពីចម្ការដូងប្រេងឧកញ៉ាម៉ុង ឫទ្ធីទៅភ្នំបូកគោ
ផ្លូវកៅស៊ូមួយខ្សែ កំពុងស្ថិតនៅក្នុងគម្រោងដែលនឹងសង់ភ្ជាប់ពីចម្ការដូងប្រេងអ្នកឧកញ៉ា ម៉ុង ឫទ្ធី តាមផ្លូវជាតិលេខ ៤ ឆ្ពោះទៅភ្នំបូកគោ។
គម្រោងនេះស្ថិតនៅក្នុងការសម្របសម្រួលរបស់រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ដើម្បីគម្រោងស្ថាបនាផ្លូវប្រវែងជាង ២៧ គីឡូម៉ែត្រ អាចបើកការដ្ឋានសាងសង់ឆាប់ៗនេះ។
បើតាមឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ បានបញ្ជាក់ថា ផ្លូវថ្មីមួយខ្សែនេះមានប្រវែង ២៧ គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងអ្នកឧកញ៉ាម៉ុង ឫទ្ធី។
បើតាមការបញ្ជាក់ឯកឧត្តម ជា សុផារ៉ា អ្នកឧកញ៉ា សុខ គង់ ទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេងដើម្បីបើកផ្លូវ។
ក្រោយប្រជុំជាមួយអ្នកឧកញ៉ាសុខ គង់ ក្រោមអធិបតីភាពឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងដោយមានការអញ្ជើញចូលរួម ឯកឧត្តម គួច ចំរេីន គណៈអភិបាលខេត្តព្រះសីហនុ អ្នកឧកញ៉ា ម៉ុង ឫទ្ធី សង្ឃឹមដែរថា ផ្លូវចាក់ក្រាលកៅស៊ូ AC ប្រវែង២៧គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ PK158+200 ឆ្លងកាត់តាមចម្ការដូងប្រេងឆ្ពោះទៅកាន់ភ្នំបូកគោ នឹងលេចរូបរាងក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះជាក់ជាមិនខានឡេីយ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ