ព័ត៌មានជាតិ
អាជ្ញាធរថៃ ឃាត់ខ្លួនព្រះសង្ឃខ្មែរ ៤ អង្គ ដែលលួចឆ្លងដែន ដោយសារខ្លាចជំងឺកូវីដ
ព្រះសង្ឃខ្មែរចំនួន ៤ អង្គ ដែលបានលួចឆ្លងដែនគ្មានច្បាប់អនុញ្ញាត តាមច្រកស្រងាំ ខេត្តឧត្តរមានជ័យ ចូលទៅក្នុងខេត្ត ស៊ីសាកេត ហើយបន្តដំណើរទៅកាន់ខេត្ត អ៊ូប៊ុន រ៉ាតថានី ត្រូវកម្លាំងតម្រួតថៃចាប់ខ្លួន ពីបទលួចឆ្លងដែនខុសច្បាប់ ប៉ុន្តែត្រូវព្រះសង្ឃទាំង ៤ អង្គ ដោះសារថា ការដែលគេចចេញពីប្រទេសកម្ពុជានេះ គឺក្នុងគោលបំណងគេចពីមេរោគ កូវីដ-១៩ តែប៉ុណ្ណោះ ។
យោងតាមព័ត៌មានក្នុងស្រុករបស់ថៃ បានផ្សាយថា កាលពីថ្ងៃទី ៩ ខែ ធ្នូ មានការឃាត់ខ្លួនព្រះសង្ឃខ្មែរចំនួន ៤ អង្គ ខណៈដែលព្រះសង្ឃទាំងអស់ កំពុងឈរនៅលើចិញ្ចើមថ្នល់ ខាងមុខវត្ត បានពោធិមូល ក្នុងឃុំខាំណាំសែប ស្រុកវ៉ារិន សាំរ៉ាប ខេត្តអ៊ូប៊ុន រ៉ាតថានី ប្រទេសថៃ ។

ព័ត៌មានបានបន្តថា បន្ទាប់ពីក្រុមតម្រួតបាននាំព្រះសង្ឃទាំង ៤ អង្គ ទៅកាន់ស្ថានីយ៍តម្រួតដើម្បីត្រួតពិនិត្យ និងសាកសួរ ទើបដឹងថា គ្មានព្រះសង្ឃអង្គណាមានលិខិតឆ្លងដែនត្រឹមត្រូវនោះទេ គឺមានតែឆាយា សម្រាប់សម្គាល់ខ្លួនព្រះអង្គរៀងៗខ្លួនរបស់ប្រទេសកម្ពុជា តែប៉ុណ្ណោះ ដោយព្រះសង្ឃទាំងអស់ មានព្រះនាម រ៉ុង ព្រះជន្ម ៣៥ វស្សា ព្រះនាម ធី ព្រះជន្ម ២៩ វស្សា ព្រះនាម ហុង ព្រះជន្ម ២១ វស្សា និង ព្រះនាម ឡត ព្រះជន្ម ២១ វស្សា ។

ក្រោយពីបានសាកសួរ ព្រះសង្ឃទាំង៤ អង្គ បានសារភាពថា ដោយសារបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា មានជំងឺ កូវីដ-១៩ ផ្ទុះឡើង ទើបលោកនាំគ្នាលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃ គឺចេញពីខេត្ត ឧត្តរមានជ័យ ឆ្លងចូលទៅខេត្តស៊ីសាកេត ហើយបានជិះឡានក្រុងទៅកាន់ខេត្ត អ៊ូប៊ុន រ៉ាតថានី ដោយត្រៀមបន្តដំណើរទៅកាន់ខេត្ត មុខដាហាន តែត្រូវកម្លាំងតម្រួតថៃឃាត់ខ្លួនតែម្តង ។ បច្ចុប្បន្នសមត្ថកិច្ចថៃ កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ