ព័ត៌មានជាតិ
រដ្ឋមន្ត្រីសាធារណការស្នើ ADB ជួយបំពាក់អំពូលភ្លើងវៃឆ្លាត តាមបណ្តារាជធានី-ខេត្តនៅកម្ពុជា
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB ជួយបំពាក់អំពូលភ្លើងវៃឆ្លាតតាមបច្ចេកវិទ្យាទំនើបទាន់សម័យសន្សំសំចៃភ្លើង( LED )នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីគ្រប់គ្រងថាមពលឱ្យមានប្រសិទ្ធភាព។
ថ្លែងក្នុងជំនួបជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីតាមប្រព័ន្ធវីដេអូដឹកនាំលោក Pradeep Tharakan ជំនាញការADB ទទួលបន្ទុកកិច្ចការបម្រែបម្រួលអាកាសធាតុនៅពីថ្ងៃទី២៥ ខែមករា លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា បណ្តារាជធានី-ខេត្ត ដែលចង់ឱ្យធនាគារអភិវឌ្ឍន៍អាស៊ីជួយបំពាក់អំពូលភ្លើង LED ដូចជា កំពង់ចាម កំពត កែប កោះកុង និងបណ្ដារាជធានីខេត្តមួយចំនួនទៀត ដើម្បីសន្សំសំចៃថាមពលអគ្គិសនី ជួយដល់បរិស្ថាន ជួយធានាផ្នែកសន្តិសុខនៅពេលរាត្រី និង ធានានូវសុវត្ថិភាពចរាចរណ៍ ព្រមទាំង កាត់បន្ថយនូវការចំណាយថវិកាច្រើនទៀត។
លោកទេសរដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានបំពាក់អំពូលភ្លើង LED នៅតាមផ្លូវចំនួន៣៧ខ្សែ នៅក្នុងក្រុងព្រះសីហនុ និងផ្លូវ៣៨ខ្សែ ដែលទើបបញ្ចប់ការសាងសង់ស្ថិតនៅក្នុងក្រុងសៀមរាប ដើម្បីជាការចាប់ផ្ដើមនូវការសម្របខ្លួនជាបណ្តើរៗទៅនឹងគោលនយោបាយប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព។ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា គម្រោងបំពាក់អំពូលភ្លើង LED នៅតាមផ្លូវនេះ គឺស្របគ្នានឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា មានដូចជា ការគាំទ្រដល់ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ការស្នើសុំកាត់បន្ថយពន្ធនាំរថយន្តថ្មី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាស។
ចំណែក លោក Pradeep Tharakanវិញ បានបញ្ជាក់អំពីគម្រោងជ្រើសរើសអាគារមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ដើម្បីជាគម្រោងសាកល្បងសម្រាប់ការប្រើប្រាស់ឧបករណ៍ ជួយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល កាត់បន្ថយការចំណាយ និងចូលរួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័នកាបូនធ្វើឱ្យប៉ះពាល់បរិស្ថាន។
គួរបញ្ជាក់ថា ជំនួបរវាងក្រសួងសាធារណការ និងដឹកជញ្ជូ និងធនាគារអភិវឌ្ឍន៍អាស៊ីនេះ ផ្តោតការពិភាក្សាជាសំខាន់ទៅលើគោលនយោបាយជាតិសម្រាប់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ការសន្សំសំចៃលើការប្រើប្រាស់ថាមពល ជាពិសេស ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ដែលជាថាមពលកកើតឡើងវិញ និងការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនធ្វើឱ្យប៉ះពាល់បរិយាកាសផែនដី៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ