Connect with us

ព័ត៌មានជាតិ

អគ្គិសនី​កម្ពុជា​ចាប់ផ្តើម​សាងសង់​ខ្សែបញ្ជូន​អគ្គិសនី​ពីភ្នំពេញ​ទៅ​ព្រំដែន​ឡាវ

បានផុស

នៅ

អគ្គិសនីកម្ពុជាបានចាប់ផ្តើមសាងសង់ខ្សែបញ្ជូនអគ្គិសនីដែលមានថាមពល ៥០០ គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីខាងកើតភ្នំពេញ ទៅព្រំដែនឡាវសម្រាប់ផ្គត់ផ្គង់ថមពលជាពិសេសឱ្យទាន់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផលប៉ះពាល់ ក្នុងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ស្ថិតនៅក្នុងស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២ លោក ប្រាំង ជលសា អគ្គនា​យករងអគ្គីសនីកម្ពុជា បានមានប្រសាសន៍ថា គម្រោងខ្សែបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីខាងកើតភ្នំពេញ ទៅព្រំដែនឡាវ និងចាប់ផ្តើមអនុវត្តចាប់ពីដើមខែមករា ឆ្នាំ២០២២ នេះតទៅហើយគ្រោងនឹងបញ្ចប់ទៅតាម​កាល កំណត់ និងបំពេញតម្រូវការថាមពលអគ្គិសនីនៅដើមឆ្នាំ ២០២៣ខាងមុខ សម្រាប់ផ្គត់ផ្គង់ជាពិសេសឱ្យទាន់ ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម។

លោកអគ្គនាយករងបានបន្តថាដូចនេះ អគ្គិសនីកម្ពុជា សូមសំណូមពរដល់ អាជ្ញាធរខេត្តកណ្តាលមេត្តាផ្ដល់ការគាំទ្រ ព្រមទាំង ជួយសម្របសម្រួលជាមួយប្រជាជន និងអាជ្ញាធរដែនដីពាក់ព័ន្ធផ្តល់នូវកិច្ចសហការដើម្បីឱ្យគម្រោងនេះសម្រេចបាន ដោយជោគជ័យ។

ជាការឆ្លើយតប លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាលបានសំណូមពរដល់ខាងអគ្គីសនីកម្ពុជាពេលដែលចុះទៅដល់មូលដ្ឋានសូមជួយបង្កលក្ខណៈនូវភាពងាយស្រួលដល់អាជ្ញាធរក្នុងការសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងសូមពន្លឿនកិច្ចការងារនេះឱ្យបានលឿន។

លោកអភិបាលរងខេត្តបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានពិសេសថ្នាក់ភូមិ-ឃុំ ត្រូវបន្តពង្រឹងលើការសម្របសម្រួលការងារនេះពេលដែលក្រុមការងារអគ្គិសនីចុះទៅប្រកបដោយភាពរលូន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម