ព័ត៌មានជាតិ
អភិបាលរងខេត្តកំពត ៖ អ្នកសារព័ត៌មាន ត្រូវបង្កើនទំនាក់ទំនងល្អជាមួយអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ
អភិបាលរងខេត្តកំពត បានលើកឡើងថា អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីប្រជាពលរដ្ឋ ទៅកាន់រាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលមកកាន់ប្រជាពលរដ្ឋវិញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា។ ក្នុងនោះ ដើម្បីឲ្យការចុះផ្សាយព័ត៌មាន មានលក្ខណៈច្បាស់លាស់ មានតម្លាភាព ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងមានភាពសម្បូរបែបនោះ អ្នកសារព័ត៌មានត្រូវបង្កើនទំនាក់ទំនងល្អ ជាមួយអាជ្ញាធរ និងមន្ត្រីមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ។
ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សា រវាងអង្គភាពពាក់ព័ន្ធ ស្ដីពី ការអនុវត្តច្បាប់របបសារព័ត៌មាន នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ នៅសាលាខេត្តកំពត លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត បានលើកឡើងថា ការអនុវត្តច្បាប់របបអ្នកសារព័ត៌មាន នៅក្នុងខេត្តកំពតនាពេលកន្លងមក មានលក្ខណៈល្អប្រសើរ។ ក្នុងនោះដែរ អ្នកសារព័ត៌មាន ក៏បានដើរតួយ៉ាងសំខាន់ ក្នុងការជួយកែលម្អចំណុចឆកល្វែងមួយចំនួន ទាក់ទង់នឹងការអនុវត្តភារកិច្ច តួនាទី របស់មន្ត្រីក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ដែរថា អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីប្រជាពលរដ្ឋ ទៅកាន់រាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាល មកកាន់ប្រជាពលរដ្ឋវិញ តាមរយៈព័ត៌មានវិទ្យុ ទូរទស្សន៍ ទស្សនាវដី សារអេឡិចត្រូនិច និងបណ្តាញសង្គម។ល។
អ្នកសារព័ត៌មាន ប្រាប់ព័ត៌មាន ឬហេតុការណ៍ផ្សេងៗ ដែលកើតមានឡើងក្នុងសង្គម ឲ្យសាធារណជន និងរាជរដ្ឋាភិបាលបានដឹង ដើម្បីរកវិធីដោះស្រាយ និងធ្វើអន្តរាគមន៍បានទាន់ពេលវេលា។ ដូច្នេះដើម្បីឲ្យការបញ្ចេញព័ត៌មាន មានលក្ខណៈច្បាស់លាស់ មានតម្លាភាព ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងកាន់តែមានភាពសម្បូរបែប អ្នកសារព័ត៌មាន ត្រូវចេះបង្កើតទំនាក់ទំនងល្អ ជាមួយអាជ្ញាធរ មន្ត្រីជំនាញ នៅតាមន្ទីរ អង្គភាពផ្សេងៗឲ្យបានប្រសើរ។
លោក រុន សារ៉ាយ នាយកប្រតិបត្តិអង្គការ (LAC) បានឲ្យដឹងថា អង្គការ(LAC) បម្រើសកម្មភាពមិនប្រកាន់និន្នាការនយោបាយ មិនស្វែងរកប្រាក់កម្រៃ។ អង្គការនេះទទួលជំនួយឧបត្ថម្ភ របស់ប្រទេសអង់គ្លេស សំដៅជួយទៅលើសេវាផ្នែកច្បាប់ ជួយដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងប្រទេសកម្ពុជា។
ដោយឡែកពាក់ព័ន្ធ នឹងវគ្គបណ្ដុះបណ្ដាល ស្ដីពី ច្បាប់របបសារព័ត៌មាននេះ អង្គការ(LAC) បានអនុវត្តនៅតាមបណ្ដារាជធានី និងខេត្តចំនួន ៣ដងរួចមកហើយ គឺនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដោតទៅលើចំណុចសំខាន់ៗ ចំនួន ៣ ទី១. ដើម្បីពង្រឹងសមត្ថភាព ដល់អ្នកសារព័ត៌មាន ឲ្យមានការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន។ ទី២.លើកកំពស់វិស័យ សារព័ត៌មានឲ្យមានភាពសុក្រិតយុត្តិធម៌ និងត្រឹមត្រូវរាល់ពេលចុះផ្សាយព័ត៌មាន និងទី៣. បណ្តុះបណ្តាលអ្នកព័ត៌មាន ឲ្យបានយល់ដឹងអំពីច្បាប់ ស្តីពី របបសារព័ត៌មាន៕
អត្ថបទ៖ សេង ណារិទ្ធ





-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច