ព័ត៌មានជាតិ
ប្រមូលផលស្រូវវស្សាបានជាង ១,៧ លានហិកតា និងទិន្នផលជាង ៥,៦ លានតោន
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឲ្យដឹងនាព្រឹកថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ ២០២០ នេះថា គិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ មានផ្ទៃដីស្រែវស្សាជាង ១,៧ លានហិកតា ស្មើនឹង៦៤,១០ភាគរយ ដែលត្រូវបានប្រមូលផលរួចក្នុងនោះទិន្នផលស្រូវសរុបមានចំនួន ៥,៦៥២,២៩៧ តោន ។ ទិន្នផលជាមធ្យមក្នុងមួយហិកតា បានចំនួន៣,១៦តោន ។

របាយការណ៍ នៃការងារប្រមូលផលស្រូវវស្សានៅតាមបណ្ដាខេត្តនីមួយៗដែលរៀបចំដោយនាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ខេត្តកោះកុង ក្រចេះ រតនគិរី និងស្ទឹងត្រែង ប្រមូលផលស្រូវវស្សា បានជាង៩០ ភាគរយ នៃផ្ទៃដីដាំដុះសរុប ។ រីឯខេត្តកំពត ពោធិ៍សាត់ សៀមរាប ស្វាយរៀងនិងខេត្តឧត្តរមានជ័យ ប្រមូលផលស្រូវបានប្រមាណ៧០ទៅ៨០ភាគរយ នៃផ្ទៃដាំដុះសរុប។ចំណែកខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កណ្ដាល មណ្ឌលគិរី ភ្នំពេញ ព្រះវិហារ ព្រៃវែង តាកែវ កែប ប៉ៃលិននិងខេត្តត្បូងឃ្មុំ ទើបប្រមូលផលបានពី៥០ទៅ៦០ ភាគរយប៉ុណ្ណោះ ខណៈខេត្តបាត់ដំបង កំពង់ស្ពឺ និងខេត្តកំពង់ធំ ប្រមូលផលបានក្រោម៥០ភាគរយ ។ ដោយឡែកខេត្តព្រះសីហនុ ប្រមូលបានតិចជាងគេ គឺទើបតែបាន២០ភាគរយ លើផ្ទៃដីដាំសរុប។

សូមរំឭកថា ដើម្បីស្ដារដំណាំស្រូវ និងដំណាំរួមផ្សំ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់កន្លងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចែកពូជស្រូវ ចំនួន ៦,៤៣៤តោន និងពូជបន្លែ ជិត៥៦ ម៉ឺនកញ្ចប់ទៅដល់កសិករ ។ ទឹកជំនន់នាពេលកន្លងមក បានធ្វើឲ្យប៉ះពាល់ដល់រាជធានី-ខេត្ត ចំនួន២០ ក្នុងនោះមានពលរដ្ឋប្រមាណ ៦០ ម៉ឺននាក់ រងផលប៉ះពាល់,មនុស្ស៤៤នាក់ បានបាត់បង់ជីវិត និងដំណាំកសិកម្មប្រមាណ៣៨ម៉ឺនហិកតា ត្រូវបានលិចលង់៕
អត្ថបទ៖ណារី



-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់