ព័ត៌មានជាតិ
ផ្ទុះការតវ៉ា ភាពមិនប្រក្រតី ធ្លាយចេញពីស្រុកកូនមុំពាក់ព័ន្ឋការដាក់ដេញថ្លៃ ទូកដរ ចំនួន២ឃុំ
រតនគិរី ៖ ប្រជាសហគមន៍រស់នៅក្នុងឃុំចំនួន២ គឺ ឃុំ សេរីមង្គល និងឃុំ ត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានមកប្រមូលផ្តុំគ្នានៅរមណីយដ្ឋានអន្លុងអភិរក្សអេកូទេសចរណ៍ ស្ថិតនៅក្នុងភូមិ៥ (សង្គម) ឃុំត្រពាំងច្រេស ដើម្បីពឹងពាក់ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពឲ្យជួយផ្សព្វផ្សាយ ពាក់ព័ន្ធករណីការដាក់ដេញថ្លៃទូកដចំឡងឆ្លងទន្លេស្រែពកសំរាប់ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយមិនមានតន្លាភាពកាលពីថ្ងៃទី២៦ ខែវិច្ចិកាឆ្នាំ២០២១កន្លងទៅ។

ប្រជាពលរដ្ឋទាំងពីរឃុំបានអះអាងថា ការដាក់ដេញថ្លៃរបស់អាជ្ញាធរមិនមានតម្លាភាព ពួកគាត់ដាក់ការសង្ស័យថា (ចងមុងដេញថ្លៃ)។ កំពង់ចម្លងថ្មីធ្វើចំណុចអន្លុងអភិរក្ស បង្កផលប៉ះពាល់ដល់មច្ឆាជាតិ(ត្រីមេពូជពងកូនជាដើម)។

មានការប្រើប្រាស់ពាក្យសំដីអសីលធម៌ពីមន្ត្រីនគរបាលមួយរូបដែលទើបឡើងកាន់ដំណែងជាអធិការស្រុកកូនមុំ ដែលគេស្គាល់ឈ្មោះ ផាង ប៉ែត ថាបានគំរាមកំហែង កូនប្រុសលោកស្រី ឈិន យ៉េង អាយុ៥៧ឆ្នាំ រស់នៅភូមិ៥(សង្គម) ជាម្ចាស់ទូកដចម្លងនោះថា បើនៅធ្វើសកម្មភាពឆ្លងដរ ដដែល លោក និងយកអាត្រាក់មកអូសយកទូកទៅទុកនៅសាលាស្រុក ហើយនិងឃាត់ខ្លួនកូនប្រុសគាត់ថែមទៀត។

ប្រជាពលរដ្ឋដែលធ្លាប់ធ្វើអាជីវកម្មចម្លងទូកដរឆ្លងទន្លេពីភូមិ ទៅត្រើយម្ខាងនេះរាប់សិបឆ្នាំមកហើយ តាំងពីពុំទាន់មានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច អាទ្រីកូហ័ងអញ់យ៉ាឡាយដាំចេកអំបូងក្រហម មកម្ល៉េះ ខណះទទួលបានលិខិតប្រកាសឲ្យបិទទូកដរពួកគាត់ដូចបំបែកឆ្នាំងបាយអញ្ចឹង មានការភ្ញាក់ផ្អើលនិងក្តៅក្រហាយចិត្តយ៉ាងខ្លាំង សូម្បីតែលោកមេឃុំសេរីមង្គល(លោក នូ មុិង) និងលោក មេឃុំត្រពាំងច្រេស(ង៉ែត សុភឿន)ក៏ពុំបានជ្រាបពីសេចក្តីជូនដំណឹងនៃការដាក់ដេញថ្លៃចម្លងទូកដរខាងលើ នេះផងដែរ។

ដោយសុខៗស្រាប់តែលេចលិខិតមួយច្បាប់ចេញពីរដ្ឋបាលស្រុកកូនមុំ លេខ០០២/២២ស.ជ .ណ ស្តីពីការផ្អាកដំណើរការធ្វើអាជីវកម្មកំពង់ចម្លងទាំងអស់ស្ថិតនៅក្នុងភូមិសាស្ត្រឃុំត្រពាំងច្រេស និងឃុំសេរីមង្គលស្រុកកូនមុំ ដោយយោងលិខិតលេខ៣៩៨/២១សជណស្តីពីការដេញថ្លៃភាស៊ីគ្រប់ប្រភេទនៅក្នុងខេត្តរតនគិរី សម្រាប់ធ្វើអាជីវកម្មប្រចាំឆ្នាំ២០២២ របស់មន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តរតនគិរី។
ដោយឡែកនៅក្នុងកិច្ចប្រជុំដេញថ្លៃកំពង់ចម្លងដរនោះប្រជាសហគមន៍អះអាងថា ធ្វើឡើងដោយស្ងៀមស្ងាត់ បិទព័ត៌មានមិនឲ្យពួកគាត់ចូលរួមក្នុងការដេញថ្លៃនោះឡើយ ដោយលទ្ធផលសម្រេចប្រគល់ទៅឈ្មោះ ផាង សារី អ្នករស់នៅក្រុងបានលុងឲ្យធ្វើអាជីវកម្មចម្លងដរផ្តាច់មុខតែម្នាក់ឯងរយៈពេល១ឆ្នាំ ក្នុងស្រុកកូនមុំមួយនេះទាំងមូល។ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះតទៅ។

អត្ថន័យនៃលិខិតរដ្ឋបាលស្រុកកូនមុំដដែលនោះក៏បានបញ្ជាក់ជូនដំណឹងដល់លោកមេឃុំទាំងពីរ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានដឹងពីព័ត៌មាននេះ ទូលំទូលាយ ជាពិសេសត្រូវផ្អាកការធ្វើអាជីវកម្មពួកគាត់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ស្រុកកូនមុំថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ចុះហត្ថលេខាពីអភិបាលស្រុកកូនមុំ លោក សេក ហៃ។
សេចក្តីជូនដំណឹង១សន្លឹកនេះហើយ ដែលធ្វើឲ្យប្រជាសហគមន៍ទាំងពីរឃុំ កើតទុក្ខពុំសុខចិត្ត ដេកពុំលក់បក់មិនល្ហើយ មិនទទួលយក មិនឯកភាពនៃការដេញថ្លៃមិនប្រក្រតីភាពបែបនេះឡើយហាក់បីដូចជាកំពុងដុតសន្លឹកឆ្នោតរបស់គណបក្សប្រជាជនចោលអញ្ចឹង។ បង្កឲ្យផ្ទុះការតវ៉ាយ៉ាងខ្លាំង នាំគ្នាធ្វើលិខិតផ្តិតមេដៃស្នើសុំទៅអភិបាលនៃគណៈអភិបាលខេត្ត រតនគិរី ឯកឧត្តម ញ៉ែម សំអឿន មេត្តាជួយរកដំណោះស្រាយជូនពួកគាត់ផង ដោយសំណូមពរ៖
សូមមិនឲ្យមានការដេញថ្លៃទូកដរទាំងពីរឃុំនេះផ្តាច់មុខអញ្ចឹង ដោយសារប្រជាពលរដ្ឋក្រីក្រចែករំលែកគ្នាអាស្រ័យផលលើទូកដរនេះតាំងពីដើមមក។

សូមបញ្ជាក់ជូនថា ទូកដរចម្លងនៅក្នុងឃុំទាំងពីរសព្វថ្ងៃនេះសរុបមាន៤កន្លែង កំពុងធ្វើចរាចរណ៌ក្នុងនោះ រួមមាន៖ ឃុំសេរីមង្គល មានកំពង់ចម្លងចំនួន១ នៅចំណុចភូមិស្រែពកធំ ដែលមានម្ចាស់ទូកដរចម្លងរាល់ថ្ងៃ ម្នាក់គឺ៖ ឈ្មោះ ថាត់ ស៊ុន ភេទប្រុស អាយុជាង៣០ឆ្នាំ។ ឃុំត្រពាំងច្រេស: មានកំពង់ចម្លងចំនួន៣ ស្ថិតនៅក្នុងភូមិ៥(សង្គម) ដែលម្ចាស់ទូកដរ រួមមាន ៖
ទី១-ឈ្មោះ ឈិន យ៉េង ភេទស្រី អាយុ៥៧ឆ្នាំ។ (ជាស្ត្រីមេម៉ាយប្តីស្លាប់ចោល)
ទី២-ឈ្មោះ ណយ ស្រីមួយ ភេទស្រី អាយុ២៩ឆ្នាំ។ និង ទី៣-ឈ្មោះ ជួប ធារី ភេទស្រី អាយុ២៦ឆ្នាំ។ ពួកគាត់សុទ្ធតែរស់នៅក្នុងភូមិ៥សង្គមនេះផ្ទាល់តែម្តង។

ពួកគាត់បានលើកឡើងថា បើអាជ្ញាធររៀបចំឲ្យមានការបង់ពន្ធជូនរដ្ឋយ៉ាងណានោះ គឺមិនជំទាស់ឡើយសូមឯកភាពទាំងស្រុងដោយនៅក្នុង១ឆ្នាំ ត្រូវបង់ចំនួនប៉ុន្មានៗម៉ឺនសែនលាននោះទៅតាមលទ្ធភាព។ ពួកគាត់បន្ថែមទៀតថា បើអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យមានការរីកចម្រើននោះពួកគាត់ពុំជំទាស់នោះឡើយ ប៉ុន្តែសូមកុំអភិឌ្ឍន៍ឲ្យប្រជាពលរដ្ឋទឹកភ្នែកទឹកសំបោរដោយសារតែអាហារបីពេលនោះបែបនេះឲ្យសោះ៕
ដោយ ៖ វុទ្ធឦសាន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ