ព័ត៌មានជាតិ
ហេតុអ្វីសាលារៀនគួរតែប្រើប្រាស់ SIS App ?
ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បានផ្លាស់ប្ដូរវិស័យអប់រំឲ្យក្លាយជាលែងដូចដើមជារៀងរហូត។ សាលារៀននៅទូទាំងប្រទេសកម្ពុជាបានបិទទ្វារ ដោយប៉ះពាល់ដល់សិស្សានុសិស្សរាប់លាននាក់ ដែលត្រូវតែសម្របខ្លួនទៅនឹងវិធីសាស្ត្ររៀនសូត្រថ្មីៗ។

នៅទូទាំងប្រទេស សិស្សានុសិស្សជាង ៣,៨ លាននាក់ មិនបានចូលរៀននៅក្នុងថ្នាក់រៀនផ្ទាល់ទេ ដោយសារតែវិធានការបិទខ្ទប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សិស្សត្រូវងាកទៅប្រើប្រាស់កម្មវិធីឌីជីថលនានា ដើម្បីរៀនតាមអនឡាញវិញ ។
ជាកិច្ចប្រឹងប្រែងមួយដើម្បីកាត់បន្ថយផលប៉ះពាល់ដែលវិបត្តិកូវីដ-១៩ មានទៅលើវិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បានសហការគ្នាជាដៃគូជាមួយក្រុមហ៊ុន មិត្តហ្វូន បង្កើតកម្មវិធីឌីជីថល SIS Cambodia ឡើង ដើម្បីផ្ដល់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ សម្រាប់ការរៀនតាមអនឡាញ ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន និងថ្នាក់រៀនវីដេអូអនឡាញ ។

កម្មវិធីអ៊ែប SIS Cambodia បានបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីផ្ដល់នូវដំណោះស្រាយច្រកចេញចូលតែមួយសម្រាប់ទាំងលោកគ្រូអ្នកគ្រូ និងទាំងសិស្សានុសិស្ស។ កម្មវិធីនេះរួមបញ្ចូលនូវប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន កម្មវិធីរៀនតាមអនឡាញ និងបណ្ណាល័យអនឡាញដែលមានសៀវភៅឌីជីថលជាច្រើនសម្បូរបែប។ កម្មវិធីនេះក៏ផ្ដល់ដល់គ្រូបង្រៀននិងសិស្សានុសិស្សនូវពេលវេលាប្រជុំតាមវីដេអូឥតដែនកំណត់ លទ្ធភាពធ្វើកិច្ចការសាលាតាមអនឡាញ ព្រមទាំងការប្រាស្រ័យទាក់ទងភ្លាមៗទាន់ពេលវេលាតាមអនឡាញ សម្រាប់សិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស ។
ឌីជីថលគឺជាអនាគតនៃការសិក្សា
សមាហរណកម្មបច្ចេកវិទ្យាព័ត៌មានទៅក្នុងវិស័យអប់រំ នឹងត្រូវពន្លឿនកាន់តែលឿនថែមទៀត ហើយនៅទីបំផុតទៅ ការអប់រំតាមអនឡាញនឹងក្លាយជាធាតុស្នូលដ៏សំខាន់មួយនៃប្រព័ន្ធអប់រំនៅតាមសាលារៀន ។ ខណៈដែលកម្ពុជាឆ្លងកាត់ភាពប្រឈមនៃការអភិវឌ្ឍជាច្រើន ការធ្វើឌីជីថលូបនីយកម្មការអប់រំនឹងជួយពង្រឹងបន្ថែមដល់គ្រឹះសម្រាប់ការអប់រំប្រកបដោយនិរន្តរភាព ។
ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាត្រឹមត្រូវ មានភ័ស្តុតាងបង្ហាញថា ការសិក្សាតាមអនឡាញអាចមានប្រសិទ្ធភាពជាងតាមរូបភាពជាច្រើន ។ ការសិក្សាខ្លះបង្ហាញថា គិតជាមធ្យម សិស្សចាប់បានខ្លឹមសារមេរៀនពី ២៥% ទៅ ៦០% នៅពេលរៀនតាមអនឡាញ ច្រើនជាងការរៀននៅក្នុងថ្នាក់រៀនផ្ទាល់ ដែលពួកគេចាប់បានខ្លឹមសារមេរៀនពី ៨% ទៅ ១០% ។ នេះគឺដោយសារតែសិស្សអាចរៀនបានលឿនជាងនៅលើអនឡាញ ហើយការរៀនតាមអនឡាញត្រូវការពេលវេលាតិចជាងការរៀននៅក្នុងថ្នាក់រៀនបែបប្រពៃណី ពី ៤០% ទៅ ៦០% ពីព្រោះសិស្សអាចរៀនតាមលទ្ធភាពល្បឿនរបស់ខ្លួនផ្ទាល់ ដោយអាចវិលត្រឡប់សាដើមវិញ អានឡើងវិញ រំលង ឬពន្លឿនតាមបែបគំនិតដែលពួកគេអាចជ្រើសរើសបានដោយខ្លួនឯង ។
ហេតុអ្វីសាលារៀនគួរពិចារណាធ្វើឌីជីថលូបនីយកម្ម?
ក្នុងពេលកន្លងមក វិស័យអប់រំត្រូវបានគេសង្កេតឃើញថា ការដាក់បញ្ចូលរូបភាពក្រាហ្វិកនៃការអប់រំបែបឌីជីថលបានបង្ហាញនូវការចូលរួមខ្ពស់ជាងមុន និងការជក់ចិត្តចង់រៀនសូត្រជាងមុន ជាពិសេស ក្នុងចំណោមសិស្សានុសិស្សក្មេងៗ ដែលធ្វើឲ្យពួកគេចូលចិត្តរៀនសូត្រនូវអ្វីៗដែលថ្មី ។

អ្វីដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នៅក្នុងអំឡុងពេលវិបត្តិជំងឺឆ្លងកូវីដ-១៩នេះ គឺ សារសំខាន់នៃការប្រែក្លាយការអប់រំទៅជាឌីជីថលនៅគ្រប់ខេត្តក្រុង គ្រប់គ្រឹះស្ថាន និងគ្រប់ផ្នែកនៅក្នុងសង្គម ។ ប្រសិនបើបច្ចេកវិទ្យារៀនតាមអនឡាញអាចធ្វើឲ្យមានប្រសិទ្ធភាពនៅទីនេះ វាគឺជាទំនួលខុសត្រូវរបស់យើងគ្រប់រូបក្នុងការសម្រេចឲ្យបានសក្ដានុពលពេញលេញរបស់វា ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់