Connect with us

ព័ត៌មានជាតិ

ថ្ងៃអាទិត្យនេះ ប្រកាស​បើកការដ្ឋាន​សាងសង់​ស្ពានអាកាស​ថ្មី​តាម​ផ្លូវជាតិ​លេខ ៥ ក្បែរ​ឃ្លាំង​សាំង​សូគីមិច

បានផុស

នៅ

នៅថ្ងៃអាទិត្យនេះ អភិបាលរាជធានីនឹងអញ្ជើញក្នុងពិធីក្រុងពាលី បើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មី នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវសាលាដែក ជាប់ឃ្លាំងសាំងសូគីមិច។

រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវសាលាដែកជាប់ខាងជើងឃ្លាំងផ្ទុកប្រេងឥន្ធនៈសូគីមិច សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បីរំដោះចរាចរនៅតំបន់នេះ ខណៈដែរស្ពានបេតុងថ្មីឆ្លងទន្លេសាបស្ថាបនាបាន៦៣.៧%ហើយនោះ ដែលធ្វើអោយតំបន់នេះកាន់តែកកស្ទះខ្លាំង បើមិនមានស្ពានអាកាស ដើម្បីរំដោះទេនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីក្រុងពាលីបើកការដ្ឋាន ស្ថាបនាស្ពានអាកាសឬស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ៥នេះ នឹងធ្វើឡើងនៅ​ថ្ងៃអាទិត្យទី ៣០ ខែមករាឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី៣១ មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានស្ថាបនា​ស្ពានអាកាសនេះជាផ្លូវការ។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ ២០២២នេះថា ស្ពានអាកាសថ្មីដែលគ្រោងនឹងបើកការដ្ឋានស្ថាបនានៅថ្ងៃទី៣១ខែមករាឆ្នាំ២០២២ នេះ ជាស្ពានអាកាសដែល មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅ ចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីដែលបាននឹងកំពុងសាងសង់បានជាង៦៣ភាគរយហើយនោះ។

លោកសាំ ពិសិដ្ឋ បន្តថា គម្រោងនៃការសាងសង់ស្ពានអាកាសថ្មី ហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥នេះ គ្រោងនឹងសាងសង់ ដោយប្រើរយៈពេល ១៥ខែ ពោលគឺឲ្យហើយ នៅចុងខែមេសាឆ្នាំ២០២៣នៅមុនដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ នាពេលខាងមុខ។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ស្ពានអាកាសចំនួយពីរកន្លែង នោះគឺគម្រោងសាងសង់ស្ពានអាកាសផ្លូវ២០០៤ ហោះលើមហាវិថីសហព័ន្ធរុស្សី នឹងគម្រោងសាងសង់ស្ពានអាកាសហោះលើបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចមកសាលាដែកជាប់នឹងខាងឃ្លាំងស្តុកប្រេងឥន្ធនៈសូគីម៉ិចខណ្ឌឫស្សីកែវនេះ ហើយគម្រោងនៃការស្ថាបនាស្ពានអាកាសទាំងពីរនេះ គ្រោងឲ្យរួចរាល់ នៅ មុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបានដឹកនាំមន្ត្រីរបស់ខ្លួនចុះទៅរៀបចំសណ្ដាប់ធ្នាប់ សាធារណ: ទីតាំងសម្រាប់រៀបចំវេទិការ បើកការដ្ឋានសាងសង់ស្ពានអាកាស ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនេះហើយដែរ ដើម្បីបើកការដ្ឋានស្ថាបនានៅព្រឹកថ្ងៃទី៣១ មករានេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម