Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ណែនាំមន្ត្រីសាលាភូមិន្ទរដ្ឋបាលកុំតាំងខ្លួនជាមន្ត្រីជើងដប់​

បានផុស

នៅ

លោក ម៉ែន វិបុល អភិបាលនៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ​បាន​ណែនាំ​ឱ្យ​មន្ត្រី​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​កុំតាំងខ្លួន​ជាមន្ត្រី​ជើង​ដប់​ឲ្យ​សោះ ត្រូវ​តាំងខ្លួន​ជា​មន្ត្រី​ជើង​ពីរ​និង​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ​។​

ការណែនាំ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៦​ ខែមករា ​ក្នុងជំនួប​សំណេះសំណាល​ជាមួយ​កម្ម​សិក្សា​ការី វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់ វគ្គ​វិក្រឹត្យការ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល និង​វគ្គ​វិក្រឹត្យការ​មន្ត្រី​មធ្យម បញ្ចប់​ការសិក្សា​នៃ​សាលា​ភូមិន្ទរដ្ឋបាល​ឆ្នាំ​២០២១ក្នុង​ខេត្តស្វាយរៀង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​លើកទឹកចិត្ត និង​សូម​កោតសរសើ​ចំពោះ​មន្ត្រី​ទាំងអស់ បើទោះបី​ស្ថិតក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​តម្រូវ​ឲ្យ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ប៉ុន្តែ​បាន​ខិតខំ​ព្យាយាម​រៀនសូត្ររហូត​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ និង​បាន​វិល​ត្រឡប់មក​បំពេញការងា​រ​នៅតាម​អង្គភាព​-​ស្ថាប័ន​របស់ខ្លួន​នាពេលនេះ​។​

លោក​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ថា​ មន្ត្រី​គឺជា​ខ្ញុំបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន ​ហើយក្នុងនាម​ជាម​ន្ត្រី​យើង​ត្រូវ​រំឭក​ខ្លួនឯង​ថា ខ្លួន​គឺជា​អ្នកបម្រើ​ប្រជាជនមិនមែនជា​ចៅហ្វាយ​ប្រជាជន​ទេ ត្រូវខិតខំ​ធ្វើ​អំពើ​ល្អ និង​ត្រូវ​បំពេញការងារ​ដោយ​ឈរលើ​មូលដ្ឋាន​បម្រើ​ផលប្រយោជន៍​ប្រជាជន​ជាធំ​។​

លោក​អភិបាលខេត្ត​បាន​បន្តថា ​ជាមួយគ្នានេះ​មន្ត្រី​ត្រូវមានគុណធម៌ និង​សិល​ធម៌​របស់​មន្ត្រី​។​ ពេល​នៅ​ឲ្យ​ប្រជាជន​ស្រលាញ់ ពេលចេញ​ឲ្យ​ប្រជាជនរ​ឮ​ក​ ជាពិសេស​សម្រាប់​មន្ត្រី​មូលដ្ឋាន​។ ​ជាងនេះ​ទៀត ​សូមកុំ​តាំងខ្លួន​ជា​មន្ត្រី​ជើង​ដប់​ឲ្យ​សោះ ត្រូវ​តាំងខ្លួន​ជា​មន្ត្រី​ជើង​ពីរ​និងកុំ​តាំងខ្លួន​ជា​មន្ត្រី​គ្រាប់​ល្ពៅ គឺត្រូវធ្វើ​ជា​មន្ត្រី​ដែល​ស្មោះត្រង់​ចំពោះ​ថ្នាក់ដឹកនាំ ចំពោះ​អង្គភាព ចំពោះ​ការងារ​របស់ខ្លួន និង​ប្រជាជន​។​

លោក​អភិបាលខេត្ត​បាន​ណែនាំ​ទៀតថា ​ត្រូវយក​ចំណេះដឹង​ដែល​ទ​ទូល​បាន​ពី​វគ្គ​សិក្សា​នេះ ​ទៅ​បំពេញការងារ​ដោយស្មោះ​ត្រង់ និង​ឲ្យ​អស់ពី​សមត្ថភាពដើម្បី​ជួយ​កែលម្អ និង​អភិវឌ្ឍន៍​ស្ថាប័ន​របស់ខ្លួន​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​និង​ត្រូវ​រួមសហការ​គ្នា​បំពេញការងារ​ដោយ​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ​ព្រមទាំង​គោរព​ឋានានុក្រម​ការងារ និង​ការចាត់​តាំងរបស់​ថ្នាក់ដឹកនាំ​៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ក្រោយនិយាយចប់​ជាមួយពូទីន លោក ត្រាំ ក៏ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ហ្សេលេនស្គី​ភ្លាម​

ប៉ែន ចំរុង
ជីវិតកម្សាន្ដ១៨ នាទីutes មុន

ប្រើហ្វេសប៊ុកឱ្យមានប្រយោជន៍! ប៉ែន ចំរុង សួរយោបល់អ្នកគាំទ្រ គួរប្តឹងឬយ៉ាងណា ក្រោយមានអ្នកជេរប្រមាថដល់ម្តាយ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

គណៈរដ្ឋមន្រ្តីថៃ អនុម័តលើជំនួយសម្រាប់កូនបំណុលក្រៅធនាគារ

ព័ត៌មានជាតិ១៩ នាទីutes មុន

ដំណើរទៅកាន់ឥណ្ឌូណេស៊ីខាងមុខ សម្ដេច ហ៊ុន សែន នឹងឆ្លៀតទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន

សន្តិសុខសង្គម២២ នាទីutes មុន

ម្ចាស់សំណង់សង់រំលោភដីព្រែកនៅស្រុកស្រីសន្ធរ បានរុះរើចេញដោយខ្លួនឯង ក្រោយអាជ្ញាធរជូនដំណឹង

ជ័យ ចាប
ជីវិតកម្សាន្ដ២២ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម