ព័ត៌មានជាតិ
លោក ធូ ស៊ុន ៖ កិច្ចការសំខាន់ គឺរួមគ្នាព្យាបាល និងស្តារនីតិសម្បទា ដល់ជនរងគ្រោះ ដោយសារគ្រឿងញៀន
ក្នុងនាមតំណាង ឲ្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ធូ ស៊ុន រដ្ឋលេខាធិការ បានថ្លែងអរគុណ ចំពោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់គិតគូរ ដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសលើការងារព្យាបាល និងស្តារនីតិសម្បទាដល់ជនរងគ្រោះ ដោយសារគ្រឿងញៀន ហើយនេះគឺជាការងារដ៏សំខាន់រួមគ្នា ដើម្បីជួយពួកគេបានជាសះស្បើយ ក្លាយជាប្រជាពលរដ្ឋល្អ ចូលរួមចំណែកជួយសង្គមឲ្យមានការរីកចំរើន និងមានសុវត្ថិភាព។
រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ធូ ស៊ុន ថ្លែងបែបនេះនារសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំការងារពាក់ព័ន្ធ មណ្ឌលយុវនីតិសម្បទា កណ្តាលស្ទឹង មជ្ឈមណ្ឌលជាតិ ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ក្រាំងធ្នង់ និងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿង ញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ កែវផុស។
លោក ធូ ស៊ុន បានថ្លែងថា កិច្ចការសំខាន់ គឺរួមគ្នាព្យាបាល និងស្តារនីតិសម្បទា ដល់ជនរងគ្រោះដោយសារគ្រឿង ញៀន ដើម្បីពន្លឺនៃអនាគត់ពួកគេ ហើយយើងក៏មានអគារល្អៗ ជាច្រើន ក្រោយដំណើរការសាងសង់ អស់រយ:ពេលជាង ៣ឆ្នាំរួចមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើពិធីប្រគល់នូវអគារ សម្ភារៈ បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងបរិវេណមជ្ឈមណ្ឌលជាតិ ផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន ដែលមានទីតាំងនៅភូមិឬទ្ធី ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជូនដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីធ្វើការគ្រប់គ្រងស្របតាមទិសដៅ និងគោលនយោបាយ របស់រាជរដ្ឋាភិបាល ផងដែរ។
លោក ធូ ស៊ុន រដ្ឋលេខាធិការ បានថ្លែងអំណរគុណ ដល់ប្រទេសជាមិត្ត សប្បរសជន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានយកចិត្តទុកដាក់គិតគូរ ដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសលើការងារព្យាបាល និងស្តារនីតិសម្បទា ដល់ជនរងគ្រោះ ដោយសារគ្រឿងញៀន ដើម្បីពួកគេបានជាសះស្បើយ ក្លាយជាប្រជាពលរដ្ឋល្អ ចូលរួមចំណែកជួយសង្គម ឲ្យមានការរីកចំរើន និងមានសុវត្ថិភាព៕
អត្ថបទ៖ វិមាន




-
KPT+១០ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់