ព័ត៌មានជាតិ
ផ្លូវបេតុងជាច្រើនខ្សែ នៅក្នុងក្រុងកំពត ត្រូវបានស្ថាបនាជាបន្តបន្ទាប់
អភិបាលក្រុងកំពត បានប្រាប់ឲ្យដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងកំពតនឹងត្រូវអនុវត្តជាបន្តបន្ទាប់ ជាពិសេស គឺការជួសជុលកែលម្អផ្លូវថ្នល់ និងលូបង្ហូរទឹក តាមភូមិសាស្ត្រក្នុងសង្កាត់នីមួយៗ នៃក្រុងកំពត ខេត្តកំពត។
លោក លាង រឿនសុធី អភិបាលក្រុងកំពត មានប្រសាសន៍ប្រាប់ភ្នាក់ងារកម្ពុជាថ្មី នៅថ្ងៃទី ២៧ ខែមករានេះថា ក្នុងឆ្នាំ ២០២១កន្លងមក រដ្ឋបាលក្រុងកំពត បានស្ថាបនា និងជួសជុលពីផ្លូវក្រួសក្រហម ទៅជាផ្លូវបេតុងបានចំនួន ៤ខ្សែ រួមមាន៖ ផ្លូវបេតុងថ្មី ក្នុងសង្កាត់ក្រាំងអំពិលប្រវែង ៣,៣០៧ម៉ែត្រ និងលូ ១,៤០០ម៉ែត្រ, សង្កាត់កំពង់កណ្តាល ផ្លូវបេតុងថ្មីប្រវែង ៣៦៥ម៉ែត្រ, សង្កាត់កំពង់បាយ ផ្លូវបេតុងថ្មីប្រវែង ៣៩២ម៉ែត្រ, និងសង្កាត់ត្រើយកោះ ផ្លូវបេតុងថ្មីប្រវែង ៤៥០ម៉ែត្រ សរុប ៤,៥១៤ម៉ែត្រ។
លោកអភិបាលក្រុង បានបន្តថា ចំពោះផ្លូវបេតុង ដែលកំពុងជួសជុលនៅដើមឆ្នាំ ២០២២នេះ ស្ថិតត្រង់ចំណុចផ្សាររុយ ក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត មានប្រវែង ២៦០ម៉ែត្រ។ ដោយឡែកគម្រោងជួសជុលផ្លូវចាស់ ទៅជាផ្លូវក្រាលបេតុងថ្មី មានប្រវែងសរុប ២,៦២០ម៉ែត្រទៀត រដ្ឋបាលក្រុងកំពត នឹងគ្រោងជួសជុលជាបន្តបន្ទាប់។
លោក លាង រឿនសុធី អភិបាលក្រុងកំពត បានបញ្ជាក់បន្ថែមថា គម្រោងអាទិភាពដែលនឹងត្រូវអនុវត្ត មានចំនួន ៧ គម្រោងទៀតនោះ សុទ្ធតែត្រូវជួសជុលជាផ្លូវបេតុង និងមានរៀបចំប្រព័ន្ធលូយ៉ាងត្រឹមត្រូវ ទៅតាមស្តង់ដា ដូចជា៖ ផ្លូវខាងកើតពហុកីឡដ្ឋាន (តារាងបាល់) មានប្រវែង ១៥០ម៉ែត្រ, ផ្លូវបេតុងមិត្តភាព ប្រវែង ២៧០ម៉ែត្រ, ផ្លូវបេតុងខាងក្រោយក្រុមហ៊ុន ស៊ុយហ្ស៊ុយគី ប្រវែង ៨៥០ម៉ែត្រ, ផ្លូវខាងជើងសង្កាត់ក្រាំងអំពិល (ចាស់) ប្រវែង ៣៥០ម៉ែត្រ, ផ្លូវតភ្ជាប់ស្រីម៉ៅ ប្រវែង៤៥០ម៉ែត្រ, ផ្លូវចំណុចអនុវិទ្យាល័យ ក្នុងសង្កាត់ត្រើយកោះ ប្រវែង ១៥០ម៉ែត្រ និងផ្លូវក្នុងសង្កាត់អណ្តូងខ្មែរ ប្រវែង ៤០០ម៉ែត្រ។ ចំពោះហេដ្ឋារចនាសម្ព័នផ្លូវទាំង ៧គម្រោងនេះ រដ្ឋបាលក្រុងនឹងចាប់ផ្តើមអនុវត្តជាបន្តបន្ទាប់ តាមការគ្រោងទុក៕
អត្ថបទ៖ សេង ណារិទ្ធ







-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប