Connect with us

ព័ត៌មានជាតិ

ពលរដ្ឋម្នាក់ មិនអាចខ្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលើសពីបីស្ថាប័ន

បានផុស

នៅ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនចេះតែឲ្យពលរដ្ឋខ្ចីប្រាក់ ដោយមិនបានប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយនោះទេ។ ពលរដ្ឋអាចនឹងមានឈ្មោះមិនល្អ នៅក្នុងប្រព័ន្ធ CBC ប្រសិនបើសាងកំហុសផ្សេងៗ ដូចជា ការបង់ប្រាក់មិនបានទៀងទាត់ គេចវេសក្នុងការបង់ប្រាក់ជាដើម(សម្រាប់អ្នកទទួលកម្ចីមីក្រូហិរញ្ញវត្ថុ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ វឿន ​ប្រធាន​ប្រតិបត្តិ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ LOLC បានឲ្យដឹងថា ជាទូទៅអតិថិជន នៅមីក្រូហ្វាយណាន់ មានតែមួយអាខោនប៉ុណ្ណោះ ខុសពីធនាគារអាចមានលើសពីមួយ។ លោកបញ្ជាក់ថា ពលរដ្ឋម្នាក់ អាចខ្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានតែបីគ្រឹះស្ថាន មិនអាចលើសពីនេះឡើយ។ ប៉ុន្តែលោកថា អ្នកខ្លះទៀត មិនអាចខ្ចីបានសូម្បីតែម្តង ប្រសិនបើវិភាគឃើញថា បុគ្គលរូបនោះ មានប្រវត្តិមិនល្អនៅក្នុងប្រព័ន្ធ CBC (​ក្រេ​ឌី​ត​ប្យួ​រ៉ូ (ខេ​ម​បូ​ឌា) ខូអិ​ល​ធី​ឌី)។ «ស្ថាប័ននីមួយៗតែងតែវិភាគទិន្នន័យទាំងអស់ គេវិភាគថា តើឥណទានដែលមានបញ្ហា ភាគច្រើនកើតទៅលើអ្វី? អ្នកខ្ចីឥណទានលើកទី១ ដែលមានប្រវត្តិមិនសងគេសោះមានច្រើន…អ្នកទាំងនេះហើយ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនអនុញ្ញាតឲ្យខ្ចីបន្ថែមទៀត»។

យោងតាមរបាយការណ៍របស់ធនាគារជាតិ ឆ្នាំ ២០២១ បានបង្ហាញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានបណ្តាញប្រតិបត្តិការគ្របដណ្តប់ទូទាំងប្រទេស ដែលមានការិយាល័យចំនួន ១.១៩៩ ទីតាំង និងបានធ្វើទំនើបកម្មលើសេវាកម្មរបស់ខ្លួន ដូចជា ឥណទាន ប្រាក់បញ្ញើ ការផ្ទេរប្រាក់ ធនាគារចល័ត ការដក និងដាក់ប្រាក់តាមម៉ាស៊ីន ATM ជាដើម ដែលឲ្យអតិថិជនមានលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការបានកាន់តែច្រើន។

ប្រភពដដែល បានឲ្យដឹងទៀតថា អត្រាការប្រាក់បញ្ជើជាមធ្យមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជារៀល និងជាដុល្លារ បានថយចុះមក ៧,១៩% រៀងគ្នា ធៀបឆ្នាំ ២០២០(៧,៥៩% និង ៧,៤៤%)។ ទន្ទឹមនឹងនេះ អត្រាការប្រាក់ឥណទានជាមធ្យមជារៀល និងជាដុល្លារ ក៏មានការថយចុះផងដែរពី ១៧,១៣% និង ១៥,២៦% នៅឆ្នាំ ២០២០ មក ១៦,៧២% និង ១៤,៧២% រៀងគ្នា។

ចំណែកទ្រព្យសកម្មរបស់មីក្រូហិរញ្ញវត្ថុ បានកើនឡើង ១៧%(ដល់ ៤០,១ ទ្រីលានរៀល ស្មើនឹង ៩,៨ប៊ីលានដុល្លារ) ដែលក្នុងនោះ ឥណទានអតិថិជនបានកើនឡើង ២៥,៦%(ដល់៣៤,៦ទ្រីលានរៀល ស្មើនឹង ៨,៥ ប៊ីលានដុល្លារជាមួយនឹងគណនីចំនួន ២លានគណនី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៩ នាទីutes មុន

មន្ត្រីកសិកម្ម អំពាវនាវឱ្យកសិករ ចូលរួមជាមួយ​សហគមន៍​​កសិកម្មទំនើប ដើម្បីធានាស្ថិរភាពតម្លៃកសិផល

កីឡា១១ នាទីutes មុន

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡា១៣ នាទីutes មុន

Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ២៣ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

Sokha Hotels

ព័ត៌មានពេញនិយម