ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប្រាប់ឲ្យគ្រូពេទ្យមួយចំនួនត្រូវកែប្រែឥរិយាបទល្អ ចៀសវាងការនិន្ទាពីពលរដ្ឋ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានធ្វើការណែនាំទៅដល់មន្រ្តីក៏ដូចជាគ្រូពេទ្យមួយចំនួន ដែលកន្លងមក បានប្រើប្រាស់អាកាប្បកិរិយាមិនសមរម្យជាមួយអ្នកជំងឺ ផ្ទុយពីក្រមសីលធម៌ និងវិជ្ជាជីវៈជាគ្រូពេទ្យនោះ ត្រូវកែប្រែឥរិយាបទឱ្យបានល្អឡើងវិញ ដើម្បីចៀសវាងការនិន្ទាពីប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីបើកសន្និបាតជាតិព្យាបាល ដោយចលនាលើកទី២១ ក្រោមប្រធានបទ “លើកកម្ពស់សុខភាពតាមរយៈការព្យាបាលដោយចលនា”នៅថ្ងៃទី២៧មករានៅសណ្ឋាគារភ្នំពេញ លោកសាស្រ្តាចារ្យ យឹត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា បច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជា បានទៅទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យរបស់រដ្ឋកាន់តែច្រើនឡើងៗ ដោយសារពួកគាត់មានជំនឿចិត្តទៅលើសមត្ថភាព និងគុណភាពនៃការព្យាបាលជំងឺ។ ក៏ប៉ុន្តែមានគ្រូពេទ្យមួយចំនួនអត្តចរិតនៅមានកម្រិតជាពិសេសអាកាប្បកិរិយា មិនសមសម្យជាមួយអ្នកជំងឺ បើធៀបទៅនឹងប្រទេសជិតខាង។
លោកសាស្ត្រាចារ្យបានបន្តថា ការងារនេះ ទាមទាឱ្យមានការបណ្តុះបណ្តាលនឹងពង្រឹងបន្ថែមទៀត ធ្វើយ៉ាងណាឱ្យគ្រូពេទ្យទាំងរដ្ឋ និងឯកជន ត្រូវតែមានអត្តចរិតល្អប្រកបការងារដោយសីលធម៌ និងវិជ្ជាជីវៈដើម្បីផ្តល់សេវាសុខាភិបាលប្រកប ដោយគុណភាពជីវិតជូនប្រជាពលរដ្ឋ។ ពាក់ព័ន្ធការព្យាបាលដោយចលនាលោក រដ្ឋលេខាធិការបានចាត់ទុកការព្យាបាលដោយចលនានេះ គឺជាវិជ្ជាជីវៈវេជ្ជសាស្រ្តមួយដែលចាំបាច់ក្នុងចំណោមវេជ្ជសាស្រ្តផ្សេងទៀត ដែលវិស័យនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារព្យាបាល សម្របសម្រួលនិងស្តាលទ្ធភាពពលកម្មដល់អ្នកជំងឺនិងជនពិការ។
លោកសាស្ត្រាចារ្យបានបន្តទៀតថា ក្រសួងបានយកចិត្តទុកដាក់ក្នុងការបង្កើនការជ្រើសរើសនិស្សិតផ្នែកនេះ ចូលរៀនក្នុងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងបង្កើនឱ្យមានការជ្រើសរើសគ្រូពេទ្យព្យាបាលដោយចលនាបម្រើការក្នុងក្របខ័ណ្ឌ តាមមន្ទីរពេទ្យរាជធានី ខេត្តទូទាំងប្រទេស។
យ៉ាងណាក៏ដោយ លោកសាស្រ្តចារ្យបានវាយតម្លៃខ្ពស់ដល់ការងាររបស់សមាគមអ្នកព្យាបាលដោយចលនាកម្ពុជា និងគ្រូពេទ្យអ្នកព្យាបាល ដោយចលនាទាំងអស់ ដែលបាននិងកំពុងអនុវត្តជាក់ស្ដែងនៅតាមមន្ទីរពេទ្យ មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្ម កាយសម្បទាស្ថាប័នផ្សេងៗទាំងផ្នែកសាធារណៈ ក៏ដូចជាផ្នែកឯកជនជាការរួមចំណែក ជួយលើកកម្ពស់វិស័យសុខុមាលភាពជំរុញគុណភាពជីវិតដល់ប្រជាពលរដ្ឋ និងជាចំណែកមួយក្នុងការកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
លោក សូ វិសាល ប្រធានស្តីទីសមាគមអ្នកព្យាបាលដោយចលនាកម្ពុជាបានមានប្រសាសន៍ថា ទោះបីវិជ្ជាជីវៈព្យាបាលដោយចលនាមានការយល់ដឹងដល់ប្រជាពលរដ្ឋច្រើនជាងមុន តាមរយៈកិច្ចសហការពីអង្គការ និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាយ៉ាងណាក្តី ក៏វិជ្ជាជីវៈមួយនេះនៅតែជួបបញ្ហាប្រឈមជាច្រើនដូចជាអ្នកជំងឺមិនទាន់យល់ច្បាស់ពីអ្វីជាការព្យាបាលដោយចលនា ជាពិសេសអ្នកជនបទ។ ហើយពេលមានបញ្ហាសុខភាពពាក់ព័ន្ធនឹងការព្យាបាលដោយចលនាពួកគាត់ពិបាកក្នុងការស្វែងរកសេវាព្យាបាល ដែលមានគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវជាដើម ដែលទាមទាឱ្យមានការចូលរួមបន្ថែមទៀតពីអ្នកពាក់ព័ន្ធនៅគ្រប់មជ្ឈដ្ឋាន៕ អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
វប្បធម៌ ជំនឿ២ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ