ព័ត៌មានជាតិ
ចំណុចសំខាន់ ២ ត្រូវបានអនុម័ត រវាងក្រសួងសង្គមកិច្ចកម្ពុជា ជាមួយក្រសួងសាមគ្គីភាពសង្គមទីម័រ
តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សំហេង បុរស រដ្ឋលេខាធិការ បានថ្លែងថា ចំណុចសំខាន់ចំនួន ២ ត្រូវបានអនុម័តស្របតាមកិច្ចប្រជុំ គឺទីមួយវិស័យសង្គមកិច្ច និងទីពីរ គឺសហ គមន៍សេដ្ឋកិច្ចអាស៊ាននៅកម្ពុជា រវាងក្រសួងសង្គមកិច្ចកម្ពុជា និងក្រសួងសាមគ្គីភាពសង្គម និងបរិយាប័ន្ន នៃប្រទេស ទីម័រ។
លោក សំហេង បុរស ថ្លែងបែបនេះ គឺក្នុងកិច្ចប្រជុំទ្វេភាគីរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជា មួយថ្នាក់ដឹកនាំ នៃក្រសួងសាមគ្គីភាពសង្គម និងបរិយាប័ន្ន នៃប្រទេសទីម័រ នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២នេះ នៅទីស្តីការក្រសួង។
លោក សំហេង បុរស បានថ្លែងឲ្យដឹងបន្តថា កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សា លើកិច្ចសហប្រតិបត្តិការ លើវិស័យសង្គមកិច្ច និងពិភាក្សាលើការរៀបចំ សម្រាប់បេសកកម្មស្វែងរកការពិត នៃសហគមន៍សង្គម-វប្បធម៌អាស៊ាន និងសហគមន៍សេដ្ឋកិច្ចអាស៊ាន តែម្ដង។
លោក សំហេង បុរស សង្ឃឹមថា ដំណើរការនៃកិច្ចប្រជុំនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ និងអនុម័តរួមលើវិស័យសង្គមកិច្ច និងសហគមន៍ សេដ្ឋកិច្ចអាស៊ាននៅកម្ពុជា និងខាងទីម័រ ផងដែរ៕
អត្ថបទ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១១ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ១៥ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ