Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរីនាំចេញផលកសិកម្មទៅកាន់ប្រទេសវៀតណាមបាន ៥៤ លានដុល្លារ ឆ្នាំ ២០២១   

បានផុស

នៅ

ឆ្នាំ ២០២១ កន្លងទៅនេះ ខេត្តរតនគិរី បាននាំចេញផលិតផលទៅកាន់ប្រទេសវៀតណាម មានទំហំទឹកប្រាក់ប្រមាណ ៥៤លានដុល្លារ ។ ផលិតផលនាំចេញភាគច្រើនគឺ ជាផលិតផលកសិកម្ម ក្នុងនោះ រួមមាន កៅស៊ូ ស្វាយ ខ្នុរ ម្នាស់ ស្រកានាគ និងថ្មម៉ាតជាដើម។ ជាមួយគ្នានេះខេត្តរតនគិរី ក៏បាននាំចូលពីវៀតណាម មកវិញមានទឹកប្រាក់ប្រមាណ ៣១លានដុល្លារអាមេរិក មានដូចជា៖ ក្រដាសកាតុង ថង់ប្លាស្ទិក សម្រាប់បម្រើឲ្យវិស័យកសិកម្មដំណាំចេក និង ជីកសិកម្មជាដើម ។ នេះបើយោងតាមលោក ខៀវ ថា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ ថា ថ្លែងបែបនេះ នាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តរតនគិរី” ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

អាជ្ញាធរខេត្តរតនគិរីបាន​ឲ្យ​ដឹងថា ការនាំចេញ​ផលិតផល​កសិផល​នេះ​ ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​ក្រុមហ៊ុន​វិនិយោគ​លើ​ដីសម្បទាន​សេដ្ឋកិច្ច​ចំនួន ២៧ ​ក្រុមហ៊ុន​ដែលកំពុង​ប្រតិបត្តិការ​នៅក្នុង​ខេត្ត ​។ ក្រុមហ៊ុន​ទាំងនោះ ​កំពុង​វិនិយោគ​លើ​ដំណាំកៅស៊ូ ស្វាយចន្ទី ចេកអំបូង​លឿង ស្វាយ ស្រកានាគ ខ្នុរ ដូង ទុរេន មៀន និង​ក្រូច ជាដើម​។ ចាប់ពីឆ្នាំ ២០១៩ មកខេត្តមានក្រុមហ៊ុន​​ទទួល​បាន​អាជ្ញាប័ណ្ណ​វិនិយោគ​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​សរុប ១២៤ ៦៦៩ ហិកតា ក្នុង​នោះ ​ការអនុវត្ត​ដាំដុះ​លើ​ផ្ទៃដី ៥៥,០៤៣ ​ហិកតា​។ លើស​ពី​នេះ​ខេត្ត​មាន​រោងចក្រ​កែច្នៃ​កៅស៊ូ​ក្រែប​ចំនួន ៧ ​ទីតាំងនិង​សិប្បកម្ម​កៅស៊ូ​សន្លឹក​ចំនួន ៩ ​ទីតាំងដែល​មាន​សមត្ថភាព​ផលិត​កែ ច្នៃ​ជ័រកៅស៊ូ​ក្រែប​ជា​មធ្យម ៣០,៤៧៩ ​តោន​ក្នុង ១ ​ឆ្នាំ​៕ ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣១ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម