ព័ត៌មានជាតិ
ម្ចាស់ផ្ទះសម័យអាណានិគមបារាំង ទាំង ១៣ ល្វែង នៅខេត្តកំពង់ឆ្នាំង ត្រូវចរចាជាមួយក្រុមហ៊ុនវាយកម្ទេចដោយខ្លួនឯង
នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម សាន់យូ អភិបាលរងខេត្តកំពង់ឆ្នាំង យកច្បាប់អនុញ្ញាតប្រគល់ជូនប្រជាពលរដ្ឋ ដើម្បីឲ្យម្ចាស់ផ្ទះទាំង ១៣ ល្វែង ចរចាជាមួយក្រុមហ៊ុនដោយខ្លួនឯង ក្នុងការការវាយផ្ទះថ្មទ្រុឌទ្រោមនេះចោល។

លោក ហ៊ីង ភ័ព្វមិនា អភិបាលរងក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា កន្លងមកអាជ្ញាធរខេត្ត ធ្លាប់បានសន្យាជាមួយប្រជាពលរដ្ឋជាម្ចាស់ផ្ទះ១៣ល្វែងនេះថា អាជ្ញាធរគ្រាន់តែមានតួនាទីជាអ្នក សម្របសម្រួល ជាមួយក្រុមហ៊ុនតែប៉ុណ្ណោះ ដូច្នេះចំពោះតម្លៃវាយល្វែងនេះចោល គឺម្ចាស់ផ្ទះត្រូវចរចាក៏ជាមួយក្រុមហ៊ុនដោយខ្លួនឯង ។


ជាមួយគ្នានេះដែរ ក្រោយពីក្រុមហ៊ុនវាយកម្ទេចផ្ទះទ្រុឌទ្រោមនេះចោលរួចហើយនោះ ប្រជាពលរដ្ឋម្ចាស់ផ្ទះទាំង ១៣ ល្វែង ត្រូវរួមគ្នាសុំច្បាប់សាងសង់ផ្ទះ ១៣ ល្វែងនេះឡើងវិញ ដោយមានអាជ្ញាធរខេត្តជាអ្នកជួយសម្របសម្រួលផ្លូវច្បាប់ ជាមួយមន្ត្រីជំនាញក្នុងការគូរប្លង់កសាងផ្ទះទាំង ១៣ ល្វែងនេះឡើងវិញ។


គួរបញ្ជាក់ថា ផ្ទះថ្មទាំង ១៣ ល្វែងនេះ បានកសាងក្នុងជំនាន់អាណានិគមនិយមបារាំង នៅអំឡុងឆ្នាំ ១៩៣១ គិតមកដល់ពេលនេះមានអាយុ ៩១ ឆ្នាំហើយ ដែលមានសភាពពុកផុយទ្រុឌទ្រោមយ៉ាងខ្លាំងមិនអាចរស់នៅបន្តទៀតបានឡើយ។ ហេតុនេះហើយ ទើបអាជ្ញាធរក្រុង និងខេត្តបានអំពាវនាវឲ្យម្ចាស់ផ្ទះនេះចាកចេញ ដើម្បីទប់ស្កាត់ការបាក់ស្រុតដែលអាចកើតមានឡើងជា យថាហេតុអាចនាំឲ្យបាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋ៕
អត្ថបទ៖ ឈៀង ថារិទ្ធ

-
ចរាចរណ៍១៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់