Connect with us

ព័ត៌មានជាតិ

ប្រាក់ ១លាន​ដុល្លារ ឧកញ៉ា ឡេង ណាវ៉ាត្រា យក​ទៅ​ប្រគល់​ ជូន​ឯកឧត្ដម សេង ទៀង ដើម្បី​ចូល​រួម​ទិញ​វ៉ាក់សាំង​ជា​មួយ​សម្ដេច​តេជោ រួចរាល់​ហើយ​

បានផុស

នៅ

នៅ​ថ្ងៃទី១០ខែ ធ្នូ ឆ្នាំ២០២០​នេះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន​ បុរី​ឡេង​ណាវ៉ាត្រា​គ្រុប បាន​នាំ​ទឹក​ប្រាក់​​ចំនួន​ ១លាន​ដុល្លារ យក​ទៅ​ប្រគល់​ជូន​ឯកឧត្ដម សេង ទៀង ដើម្បី​ចូល​រួម​ទិញ​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ជា​មួយ​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា​រួចរាល់ហើយ។

ទឹក​ប្រាក់​ចំនួន​ ១លាន​​ដុល្លារ​នេះ លោកឧកញ៉ា បាន​យក​ទៅ​​ប្រគល់​ជូន​ឯកឧត្ដម សេង ទៀង ដោយ​ផ្ទាល់​តែ​ម្ដង។ នេះ​ជា​ការ​វិការ​សប្បុរស​​ដ៏​ធំធេង​ ដែល​មិន​មាន​អាច​បំភ្លេច​បាន ក្នុង​ការ​ចូល​រួម​​ជួយ​ដល់​សង្គម​របស់​ឧកញ៉ា​ ឡេង ណាវ៉ាត្រា ជានិច្ចកាល​លោក​ឧកញ៉ា​វ័យ​ក្មេង​ ដែល​​ធ្លាប់​មាន​ប្រវត្តិ​ជា​​ពលករ​ធ្វើ​ការ​នៅ​​ប្រទេស​កូរ៉េ​រូប​នេះ​តែង​តែ​ជួយ ដល់​សង្គម​ជា​និច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​រំលឹក​​ផង​ដែរ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ឧកញ៉ា ទើប​តែ​បាន​បរិច្ចាគ​ចំនួន ​៦០ម៉ឺន​ដុល្លារ​ព្រម​ទាំង​អង្ករ​៥០តោន​ ចូលរួមជា​មួយ សម្ដេច​តេជោ ជួយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ផង​ដែរ។

ការ​ចូល​រួមបរិច្ចាគ​របស់​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្វើ​ឡើង​មុន​គេ​ភ្លាមៗ​តែ​ម្ដង បន្ទាប់​ពី​សម្តេចតេជោ ហ៊ុន សែន ប្រកាស ពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មក​ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បាន​ឆ្លងចូល​ដល់​សហគមន៍​កម្ពុជា។ បន្ទាប់​មក​ឃើញ​មាន​​លោក​ឧកញ៉ា អ្នក​ឧកញ៉ា ព្រម​ទាំង​សប្បុរសជន​ជា​ច្រើន​​ទៀត​បាន​​ចូល​រួម​បរិច្ចាគ​ជា​បន្ត​បន្ទាប់។

ស្មារតី​សាមគ្គីភាព វប្បធម៌​នៃ​ការ​ចែក​រំលែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​កូវីដ១៩ ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​យើង​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ធំ​ធេង​មហាសាល​ដែល​បាន​ក្លាយ​ជា​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​ដ៍​រឹង​មាំ។

ផ្អែក​តាម​ផេក សម្ដេច​តេជោ គិត​មក​ដល់​ល្ងាច​​ថ្ងៃ​ទី៩ ខែ ធ្នូ ឆ្នាំ ២០២០​នេះ ថវិកាដែល​សប្បុរសជន​ចូល​តាម​តិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣៦លានដុល្លារ។

សូម​បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ៕

ស៊ុន ហួត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម