ព័ត៌មានជាតិ
បឹងយក្សឡោមទទួលបានភ្ញៀវចូលទស្សនាមួយសប្តាហ៍ប្រមាណជាង ៦,០០០ នាក់
ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសទាំងស្រុងឡើងវិញកាលពីខែវិច្ឆិកា២០២១ មក បច្ចុប្បន្នបឹងយក្សឡោមដែលជារមណីយដ្ឋានទេសចរណ៍ ដ៏គួរឲ្យទាក់ទាញមួយរបស់ខេត្តរតនគិរី ចាប់ផ្តើមទទួលបានភ្ញៀវទេសចរជាតិឡើងវិញជាបណ្តើរៗ ប្រមាណ ៦ ពាន់នាក់ក្នុងមួយសប្តាហ៍ ។ នេះបើតាមការបញ្ជាក់របស់លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ។

លោក ង៉ែត ពិទូ បានថ្លែងឲ្យដឹងយ៉ាងនេះនាព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២២នេះនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារ បន្ដរបស់រដ្ឋបាលខេត្តរតនគិរី” ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

លោក ង៉ែត ពិទូ បានលើកឡើងថា វិស័យទេសចរណ៍បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនិងជួយសេដ្ឋកិច្ចប្រជាពលរដ្ឋនៅខេត្តរតនគិរីយ៉ាងច្រើនក៏ប៉ុន្តែបន្ទាប់ពីមាន ការរាតត្បាតនៃជំងឺកូវីដ១៩ រយៈពេលពីរឆ្នាំចុងក្រោយនេះបានធ្វើឲ្យវិស័យមួយនេះមានការធ្លាក់ចុះខ្លាំង វាមិនមែនតែរតនគីរីនោះទេវាគឺជាវិបត្តិសាកល។ ប៉ុន្តែបច្ចុប្បន្ន នេះក្រោយរាជរដ្ឋាភិបាលប្រកាសបើកប្រទេសទាំងស្រុងឡើងវិញភ្ញៀវទេសចរជាតិបានចាប់ផ្តើមកម្រើកឡើងវិញជាបណ្តើរនិងមានភ្ញៀវទៅទស្សនាកម្សាន្តនៅខេត្ត រតនគិរី ជាហូរហែជាបន្តបន្ទាប់មិនដាច់នោះទេ។

លោកប្រធានមន្ទីរបន្តថា ជាមធ្យមអាចមានភ្ញៀវប្រមាណ ៥ ទៅ ៦ពាន់នាក់បានទៅទស្សនាបឹងយក្សឡោម។
លោកប្រធានមន្ទីរទេសចរណ៍បានឲ្យដឹងដែរថា កន្លងទៅមុនវិបត្តិកូវីដ១៩ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរជាតិប្រមាណ២០ម៉ឺននាក់ក្នុងមួយឆ្នាំ។ ប៉ុន្តែក្រោយវិបត្តិ កូវីដ១៩មកដល់ធ្វើឲ្យភ្ញៀវទេសចរធ្លាក់ចុះពោលគឺក្នុងឆ្នាំ២០២១មានត្រឹមតែប្រមាណ១២ម៉ឺននាក់ប៉ុណ្ណោះ ។ កាលពីឆ្នាំ២០២០កន្លងទៅខេត្តរតនគិរីទទួលបានភ្ញៀវ ទេសចរសរុបជាង ២០ម៉ឺននាក់ទោះបីស្ថិតក្នុងបរិបទជំងឺកូវីត-១៩ក៏ដោយ ។
ខេត្តរតនគិរីមានរមណីយដ្ឋានមានចំនួន ៣០ កន្លែងក្នុងនោះរមណីយដ្ឋានបែបវប្បធម៌ ២ កន្លែង, រមណីយដ្ឋានធម្មជាតិមាន ២០ កន្លែងនិងរមណីយដ្ឋានផ្នែកវិស័យ ឯកជនរីសតមានចំនួន៨កន្លែង។

លោកប្រធានមន្ទីរបានបន្តថា ខេត្តរតនគិរី មានទិសដៅធ្វើយ៉ាងណាឲ្យទទួលភ្ញៀវឲ្យបាន ៣០ ម៉ឺននាក់ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ពីឆ្នាំ ២០២២ដល់ឆ្នាំ២០២៦ ហើយដើម្បីសម្រេចបាននូវទិសដៅនេះទាមទារការចូលរួមពីសំណាក់វិស័យឯកជនតាមរយៈការអភិវឌ្ឍតំបន់រមណីយដ្ឋាន ឬផ្ទះសំណាក់ និងសណ្ឋាគារជាដើម៕
ដោយ ៖ ណារី

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?